កណ្តាលៈ បុរសប្រមឹកម្នាក់ ធ្លាប់តែជាជើងខ្លាំងផឹកស៊ីមិនសម្ចៃ រាល់យប់ថ្ងៃ ពេលជួបជំងឺរាក ត្រូវខ្យល់គស្លាប់នៅលើគ្រែ កាលពីវេលាម៉ោងប្រហែល ០៤ ទៀបភ្លឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ុន រតនាភេទ ប្រុសអាយុ ៣៤ឆ្នាំ មុខរបរជាងម៉ូតូរស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តទៀតថា មុនពេលស្លាប់ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយតែងតែផឹងស្រាជារៀងរាល់ថ្ងៃ។ ប៉ុន្តែនៅវេលាម៉ោងប្រហែលជា០៦ល្ងាច ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៦ ប្រពន្ធរបស់ជនរងគ្រោះបានកោសខ្យល់ឲ្យប្តីរួច ប្តីគាត់មិនបានសម្រាន្តទេ ចេះតែដើរទៅ ដើរមកនៅក្នុងផ្ទះ ព្រោះពេលនោះជនរងគ្រោះមានជំងឺរាក។ លុះដល់ម៉ោងប្រហែល ៤ព្រឹកនៅថ្ងៃទី០៣ ខែកក្កដា ២០១៦ ប្តីរបស់គាត់ នៅតែដេកលើគ្រែក្នុងផ្ទះនៅឡើយ ហើយដល់ម៉ោងប្រហែល៥:៣០នាទីព្រឹកនៅថ្ងៃដដែល ប្រពន្ធបានមកដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
យោងតាមមន្ត្រីជំនាញពិនិត្យធ្វើកុសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតមែន ហើយសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់