ព័ត៌មានសិល្បៈ និងកម្សាន្ត

Ice Band កាន់តែមានជំនឿចិត្ត នឹងស្នាដៃថ្មី “មិនយល់”

បន្ទាប់ពីមានឈ្មោះបោះសំទ្បេងតាមរយ:ស្នាដៃ ក្នុងបទចម្រៀងកីឡាជាតិ ក្រុមចម្រៀង និងជាអ្នកផលិតបទចម្រៀង Ice Band ហាក់មានជំនឿចិត្តយ៉ាងខ្លាំង ជាមួយនឹងស្នាដៃបទ”មិនយល់”។ ប្រធានក្រុមបញ្ជាក់ឲ្យដឹងពីខ្លឹមសារ និងចំណុចពិសេសយ៉ាងខ្លាំង ដែលនាំឲ្យក្ដីសង្ឃឹមចំពោះបទនេះ មានសន្ទស្សន៍ខ្ពស់។

តំណាងក្រុម Ice Band បានថ្លែងបញ្ជាក់ថា ក្រោយបោះជំហានចូលក្នុងផលិតកម្មថោន ក្រុមចម្រៀងមួយនេះ នឹងត្រៀមបញ្ចេញស្នាដៃជាច្រើន ដើម្បីពង្រីកស្នាដៃនៅក្នុងពិភពចម្រៀង។ ជាក់ស្ដែងមកទល់ពេលនេះ មានបទភ្លេង និងបទចម្រៀងច្រើនបទមកហើយ ខណ:ដែលបទទាំងនោះ នឹងត្រូវបញ្ចេញបន្តបន្ទាប់ ជាពិសេសចាប់ពីដើមឆ្នាំ២០១៩តទៅ។ ជាក់ស្ដែងចម្រៀងមួយបទក្រោមចំណងជើងថា”មិនយល់” គឺជាស្នាដៃកូនខ្មែរ ដែលក្រុមចម្រៀងទាំងមូលរំពឹងខ្ពស់យ៉ាងខ្លាំង ដោយសារតែបទ”មិនយល់” ក្រៅពីមានសាច់ភ្លេងពិរោះ មានអត្ថន័យពិរោះកប់ ក៍ជាបទចម្រៀងថ្មីមួយ ដែលក្រុមទាំងមូលបង្កើតឡើងដោយប្រើការតាំងចិត្តខ្ពស់ ដើម្បីស្នាដៃរបស់ក្រុមផងដែរ។

ស្របគ្នា ដែលបទចម្រៀងមួយនេះ ទទួលបានការគាំទ្រតែម្ដង ក្រោយការបង្ហោះយូធូបផង ទើបរឹតតែធ្វើឲ្យក្រុមមួយនេះរំពឹងខ្លាំង។ តំណាងក្រុម Ice Band បន្តថា បើសន្ទុះគាំទ្រក្នុងបទ”មិនយល់” បន្តឈានឡើងដូចការចង់បាន នោះMV បទថ្មី នឹងបន្តផលិតឡើងឲ្យកាន់តែល្អ ដើម្បីឲ្យស្នាដៃរបស់ខ្លួនផ្ទុះខ្លាំង៕

មតិយោបល់