ភ្នំពេញៈ នរណាមិនស្រឡាញ់ថៅកែល្អ យល់ពីអារម្មណ៍ស្មុគ នៅពេលដែលពួកគេបានបំពេញការងារ យ៉ាងស្មោះស្ម័គ្រ ជាចំណែកមួយ ជួយជ្រោមជ្រែងលើអាជីវកម្មខ្លួននោះ ។
ពាក់ព័ន្ធនឹងការយល់ពីស្ថានភាពបំពេញការងារ របស់បុគ្គលិក ក្រោមឱវាទខ្លួននោះ ពិធីការិនីចាស់វស្សា ដ៏មានឥទ្ធិពល នៅស្ថានីយ៍ ទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា បានប្រមូលបុគ្គលិកក្នុងហាងកាត់ដេររបស់ខ្លួន ធ្វើដំណើរលំហែរកាយ ទៅកាន់ទឹកដីអង្គរ ដើម្បីទទួលបាន អារម្មណ៍សប្បាយរីករាយ និងជាការលើកទឹកចិត្តផងដែរ។
យុគ ចិន្តា បានសរសេរនៅលើលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ កក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា សួស្ដីអ្នកទាំងអស់! ថ្ងៃនេះថៅកែ អម បាននាំបុគ្គលិកអមរចនាម៉ូតដើរលេងកំសាន្ដនៅសៀមរាបបនា្ទប់ពីបំពេញការងារនឿយហត់រយះពេល 10ខែកន្លងមក។ អគុណសំរាប់ការរួមសហការការងាររបស់បុគ្គលិកទាំងអស់គ្នាដើម្បីទទួលបានភាពជោគជ័យដ៏ប្រសើរហើយក៏សូមអគុណចំពោះគ្រប់អតិថិជនទាំងអស់របស់អម រចនាម៉ូតដែលបានគាំទ្រស្នាដៃពីហាងកាត់ដេរនាងខ្ញុំ សូមបន្តជួយគាំទ្របន្ថែមទៀត!៕
មតិយោបល់