ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន៦៥គ្រួសារ ទទួលបានអំណោយពីអភិបាលខណ្ឌមានជ័យ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ អនុសាខាកាកកបាទក្រហមខណ្ឌមានជ័យដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោក សួស សារិន ចៅសង្កាត់បឹងទំពន់ លោក លោក ស្រីសមាជិក សមាជិកា កាកបាទក្រហមខណ្ឌ បានសហកាជាដៃគូ ជាមួយអង្គការទស្សនៈពិភពលោក បានយកអំណោយជាសម្ភារៈផ្ទះបាយ និងកាបូបសិក្សា ចែកជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន៦៥គ្រួសារស្មើនិង៣៣ខ្នង ដែលមានប្រជាពលរដ្ឋសរុប២៥៣នាក់ ក្នុងនោះមានក្មេងប្រុស៧២ ក្មេងស្រី ៤៣នាក់ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ក្នុងអំណោយរួមមាន៖ ឆ្នាំងដាំបាយ១ ឆ្នាំងសម្ល ១ សាប៊ូលាងចាន ១កញ្ចប់ ស្លាបព្រាមួយឈុត ចានដាក់បាយ២ និងចានសម្ល២ កាកបូបសិក្សា១ សម្លៀកបំពាក់កូនក្មេង១ឈុតសម្រាប់ចូលរៀនផងដែរ៕

មតិយោបល់