ព័ត៌មានសិល្បៈ និងកម្សាន្ត

រថយន្តសម្រាប់ពាក់ជិះរំអិលលឿនបំផុតក្នុងលោក ត្រូវបានដាក់ឲ្យប្រើប្រាស់

អាល្លឺម៉ង់ៈ រថយន្តសម្រាប់ពាក់ជិះរំអិល(Roller Coaster)មួយត្រូវបានគេអះអាងថាមានល្បឿន​លឿនបំផុតនៃ ក្នុងពិភពលោកត្រូវបានដាក់ ឲ្យប្រើប្រាស់នៅសួនកំសាន្តប្រទេសអាល្លឺម៉ង់។

រថយន្តសម្រាប់ជិះរំអិល Taron នៅសួនកំស្សាន្ត Phantasialand ក្នុងក្រុងBrühl ភាគខាងជើងរដ្ឋ Rhine-Westphalia ត្រូវបានជឿថាមានល្បឿនលឿនជាង ១១២គីឡូម៉ែត្រក្នុងមួយម៉ោង ប្រវែង១៤០០ម៉ែត្រ ហើយត្រូវបានបើកដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០១៦កន្លងមកនេះ ។

តាមប្រភព ជារៀងរាល់ឆ្នាំ សួនកំស្សាន្ត Phantasialandបានទាក់ទាញភ្ញៀវទេសចរចំនួនប្រហែល ១.៧៥លាននាក់មកទស្សនា ធ្វើឲ្យវាក្លាយជាសួនកំស្សាន្តទាក់ទាញ់ខ្លាំងជាងគេ បំផុតនៅក្នុង ប្រទេសអាល្លឺម៉ង់៕

https://youtu.be/v16cmfXlTCc

មតិយោបល់