វៀតណាម: នៅរសៀលថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ ភ្លើងឆាបឆេះដែលមានទំហំធំគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅស្ថានីយ៍ឧស្ម័នប្រេងឥន្ធនៈ នៅក្នុងតំបន់ Sang ដែលជាទីផ្សារលក់ប្រេងឥន្ធនៈដ៏ធំ ដែលមានឈ្មោះថា Hoang Mai។ បើទោះបីជាមេឃកំពុងតែ ភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអគ្គិភ័យនៅតែបន្តឆាបឆេះដដែល ដែលបានរីករាលដាលចម្ងាយប្រមាណ ៥០ម៉ែត្រ។
នៅវេលាម៉ោងប្រហែល ២រសៀលនេះអគ្គិភ័យធំមួយបានកើតឡើងនៅស្ថានីយ៍ឧស្ម័ននៅក្នុងតំបន់នេះ ដែលជាកន្លែងទីផ្សារលក់ដុំផងដែរ។ ក្រោយមកមានផ្សែងនិងភ្លើងឆេះប្រេង ដែលគ្របដណ្តប់ស្ថានីយ៍ឧស្ម័នហើយបង្កឲ្យផ្ទុះឆេះរថយន្តដឹកសាំងមួយគ្រឿង។
ដោយសារតែស្ថានីយ៍ប្រេងឥន្ធនៈដែលមានទីតាំងស្ថិតនៅជិតផ្សារលក់ដុំបែបនេះ វាបានរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញចម្ងាយ ៥០ម៉ែត្រ។ មិនយូរប៉ុន្មានបន្ទាប់ពីហេតុការណ៍នេះ ប៉ូលិសបានព្យាយាមពន្លត់អគ្គិភ័យឲ្យរលត់ប្រហែលរយៈពេល ៣០នាទី។
សូមបញ្ជាក់ថា កងកម្លាំងនិងទាហានប្រហែល ១៥០នាក់បានចូលរួមក្នុងការពន្លត់នេះផងដែរ ហើយវាបានបំផ្លាញស្ថានីយ៍និងរថយន្តដឹកធុងដឹកប្រេង៕
មតិយោបល់