ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្តីប្រពន្ធបង្កើតកូន១ឆ្នាំបីត្រូវក្រុមហ៊ុនទាក់ទងថតបង្ហាញម៉ូដរួមសង្វាស

កាណាដាៈ ស្ត្រីកូនបីម្នាក់ ដែលបានព្យាយាមទទួលយកបម្រែបម្រួល រូបរាងកាយ ក្រោយពេលសម្រាលកូន បានចាប់យកទំនុកចិត្តរបស់ខ្លួនត្រឡប់មកវិញហើយ ដោយនាងបានថតរូប សិចស៊ីជាមួយនឹងប្តីរបស់នាង។

នាង Melanie Varney រស់នៅក្នុងទីក្រុង Vancouver ក្នុងរដ្ឋ British Columbia ប្រទេសកាណាដា និងប្តីរបស់នាង លោក Gabby Mason មានសំណាងគ្រប់គ្រាន់ក្នុងការស្វាគមន៍កូនទាំងបីនាក់នៅក្នុង ចន្លោះពេលមួយឆ្នាំ(ត្រឹម៣៦៤ថ្ងៃ)នោះជាការពិត។

នាង Melanie ផ្តល់កំណើតឲ្យកូនប្រុសម្នាក់ នៅថ្ងៃ១១ ខែមីនា ឆ្នាំ២០១៣ និង កូនស្រីភ្លោះពីរនាក់ នៅក្នុងថ្ងៃ ១០ ខែមីនា ឆ្នាំ២០១៤។នាងMelanie បានប្រាប់សារព័ត៌មាន Huffington Post ថា “ខ្ញុំស្ថិតនៅក្នុងចំណាត់កំពូលរបស់ពិភពលោក ជាមួយនឹងអ្វីដែលខ្លួនប្រាណរបស់ខ្ញុំបានបង្កើត ប៉ុន្តែការឆ្លុះបញ្ចាំងអំពីខ្លួនរបស់ខ្ញុំនៅក្នុងកញ្ចក់វិញ វាកាន់តែប្លែកជាងមុន” ។

យ៉ាងណាក៏ដោយ ប្តីប្រពន្ធមួយគួរនេះត្រូវបានអ្នកថតរូបធ្វើការជាមួយគ្នា នៅក្នុងក្រុមហ៊ុនសម្លៀកបំពាក់ ហៅតាមប្រព័ន្ធអនឡាញសុំឲ្យពួកគេទាំងពីរ មកថតបង្ហាញ់ម៉ូដក្នុងរូបភាពស្និទ្ធស្នាល និងរួមសង្វាស់ជាមួយគ្នានៅក្នុងបឹងមួយ។រូបភាពជាច្រើនត្រូវបានគេបង្ហាញ ពីភាពស៊ិចស៊ីគួរឲ្យស្រាវស្រើបជាច្រើនសន្លឺក៕

មតិយោបល់