តារាចម្រៀង Selena Gomez ជាតារាចម្រៀងតូចច្រលឹង ដែលមានមិត្តប្រុសដូរដូចសម្លៀកបំពាក់ រហូតដល់ដំណឹងចុងក្រោយកាលពីឆ្នាំ២០១៦ នាងមានព័ត៌មានចេញផ្សាយថា ជាស្រីកំណាន់ចិត្តរបស់ លោក ប្រេត ភីដ ដែលជាអតីតស្វាមីអ្នកនាង អេនជីលីណា ជូលី ខណៈទាក់ទងគ្នាពីរសប្ដាហ៍ ក្រោយការលែងលះ ។
ថ្មីនេះសារព័ត៌មាន radaronline បានចេញផ្សាយអត្ថបទមួយថ្មីទៀតពីនាង Selena Gomez ដែលបានប្រព្រឹត្តនូវអំពើមិនគប្បីធ្វើជាគំរូល្អសម្រាប់សង្គមសោះ ហើយសារព័ត៌មាននេះបានពោលថា ជារឿងដ៏រន្ធត់សម្រាប់តារាចម្រៀងស្រី នាង Selena Gomez បច្ចុប្បន្ននាងតារាស្រីមួយដួង ដែលកំពុងញៀនថ្នាំមិនអាចផ្ដាច់បាន ហើយរាងកាយរបស់នាងទៀតសោត កំពុងមានជំងឺរោគសើរស្បែក ដោយនាងមិនបានខ្វាយខ្វល់ ពីអាយុជីវិតរបស់នាងឡើយ ។
សូមជម្រាបផងដែលថា តារាស្រីមួយនេះ មិនទាន់ចេញមុខបកស្រាយពីព័ត៌មានញៀនថ្នាំ ដល់សំណាក់អ្នកគាំទ្របានជ្រាបពីបញ្ហានេះនៅឡើយទេ គ្រាន់តែសង្កេតឃើញថា នាងសព្វមិនសូវលេចមុខមាត់ នៅក្នុងពិភពសិល្បៈតែប៉ុណ្ណោះ ៕
ប្រភព៖ radaronline
មតិយោបល់