ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នាតាមផ្លូវសាធារណៈ ដូចក្នុងរឿងចិន

ពោធិ៍សាត់ៈ យុវជន២ក្រុម មួយក្រុមពីស្រុកភ្នំក្រវ៉ាញមានគ្នាប្រហែល១០នាក់ ខ្លះកាន់ដំបង និងដាវ បានបើកឆាកប្រយុទ្ធគ្នាជាមួយក្រុមយុវជនមួយក្រុមទៀតស្ថិតនៅក្នុង KNK ខេត្តពោធិ៍សាត់ បណ្ដាលឲ្យយុវជនម្នាក់របួសបែកក្បាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវកែងសាលារចនា ផ្លូវលេខ១០១ ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្រ្តីអធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ករណីក្រុមក្មេងទំនើងតែងតែធ្វើសកម្មភាព វាយតប បង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កឲ្យភាពមានអនាធិតេយ្យ ជាក់ស្ដែងនៅវេលាកើតហេតុខាងលើក្រុមយុវជនទាំង២ក្រុងនេះបានវាយបតគ្នា បណ្ដាលឲ្យយុវជនម្នាក់របស់ក្រុម KNK ឈ្មោះ មឿន ចាន់ម៉ូលី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រងរបួសបែកក្បាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកយុវជនបង្ករត់គេចខ្លួនអស់ក្រោយកើតហេតុ៕

មតិយោបល់