ព័ត៌មានកីឡា

ទិត្យ សុវណ្ណគិរី ចង់ផ្ញើជីវិតជាគ្រូប្រដាល់នៅជប៉ុនរហូត

អតីតជើងខ្លាំងក្នុងពិភពប្រដាល់ខ្មែរ ទិត្យ សុវណ្ណគិរី បង្ហើបថាខ្លួនមានបំណងបន្តការងារជាគ្រូបង្វឹកប្រដាល់នៅប្រទេសជប៉ុនជារៀងរហូត ព្រោះការងារនេះ បានផ្តល់ប្រាក់ខែសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ និងជាអាជីពដែលលោកស្រលាញ់។
អ្នកប្រដាល់ខេត្តកោះកុងរូបនេះឲ្យដឹងថា លោកនិងមិត្តរួមជាតិ២នាក់ផ្សេងទៀត ត្រូវបានប្រធានសមាគមន៍ប្រដាល់ខ្មែរនៅជប៉ុន អញ្ចើញទៅបង្ហាត់សិស្ស នៅទីនោះជិត១០០នាក់ ដោយទទួលបានកម្រៃគួរសម។ លោកបន្តថា កុងត្រារបស់ខ្លួនជិតបានបញ្ចប់ហើយ ប៉ុន្តែបើមានការស្នើសុំ លោកនឹងបន្តការងារផ្សព្វផ្សាយក្បាច់គុនខ្មែរនៅប្រទេសសាំម៉ូរ៉ៃមួយនេះ។

13567225_225355871196090_5218978100008598528_n
« ប្រាក់ខែមិនទាន់ច្រើនណាស់ណាទេបង ប៉ុន្តែអាចផ្គត់ផ្គងគ្រួសារខ្ញុំនៅខ្មែរបានច្រើន។ ខ្ញុំនៅទីនេះសប្បាយចិត្តណាស់ ព្រោះបានផ្សព្វផ្សាយក្បាច់គុណបុរាណយើង។ មើលទៅបើកុងត្រាចប់ក៏ដោយ ឲ្យតែគេស្នើសុំខ្ញុំនឹងនៅទៀត ដើម្បីរកលុយផង នឹងធ្វើការងារដែលស្រលាញ់ផង។» សម្តី ទិត្យ សុវណ្ណគិរី។

បែបនេះក្តី គិរីបន្តថា ខ្លួននៅតែចិញ្ចឹមចិត្តចង់ឡើងប្រឡូកសង្វៀនជាថ្មី ដើម្បីសាងកិត្តិយស និងលើកមុខមាត់ស្រុកភូមិលើវិស័យប្រដាល់នៅពេលខាងមុខ។

ទិត្យ សុវណ្ណគិរី ជាអ្នកស្នងគុណខ្មែរមួយរូបដែលបានចាកឆ្ងាយពីមាតុភូមិទៅបង្ហាត់ប្រដាល់នៅជប៉ុន បន្ទាប់ពីរៀមច្បង ជាច្រើនដូចជា ធន់ សុភា ជ័យ កុសល និងបឺត ខាំ ជាដើម។

13103261_183443562053988_7956604760496561179_n13124743_183438555387822_5589749030567559628_n

 

 

 

មតិយោបល់