ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ សូនីតា ដើរចែកចាយថវិកាដល់តារាសិល្បៈ

ភ្នំពេញៈ នៅថ្ងៃ២៨ កក្កដានេះ តារាសម្ដែងល្បីឈ្មោះកញ្ញា នៅ សូនីតា បានយកអំណោយទៅប្រគល់ជូនលោក ផ្លុង មឿក នៅក្បែរបុរីសន្ដិភាពIII បន្ទាប់ពីអតីតតារាអាយ៉ៃរូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់អស់ច្រើនឆ្នាំមកហើយ។

បន្ថែមពីលើការប្រគល់ជូនលោកតា ផ្លុង មឿក កញ្ញាក៏ប្រកាសយកអំណោយទៅជូនលោក ជៀស ស្រួច និងប្អូនស្រីជីង ដែលទើបត្រូវជីដូនប្រើអំពើនោះផង។

នៅលើហ្វេសប៊ុករបស់ នៅ សូនីតា នាងបានសរសេរថា «ព្រឹកមិញនេះ ខ្ញុំបាននាំយកថវិកាដែលសប្បុរសជន និងបងប្អូននៅក្នុងFacebook ទៅជូនលោកគ្រូ មឿក ដែលជាសាស្ត្រចារ្យមួយរូបមានវ័យចំណាស់ទៅហើយ និងជំងឺប្រចាំកាយដែលមិនអាចបន្តការងារសិល្បៈបាន សូម្បីតែភរិយាលោកគ្រូក៏មានជំងឺក្រោកពីកន្ទេលមិនរួចដែរ លោកគ្រូអស់លទ្ធភាពបន្តការព្យាបាលទៀតហើយ ជាមួយនិងការបង់ថ្លៃឈ្នួលផ្ទះជារៀងរាល់ខែ ពួកគាត់នៅជាមួយកូនស្រី ដែលមានប្រាក់ខែតិចតួច មិនគ្រប់នឹងការចំណាយប្រចាំថ្ងៃទេ រកព្រឹកខ្វះល្ងាច ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ គាត់ប្រាប់ថា ថ្ងៃខ្លះគាត់ឃ្លាន គុយទាវ ផ្លែឈើ រហូតដល់ថ្នាក់យំ ព្រោះគាត់តូចចិត្តដែលមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញ»

នាងបន្តថា មានតែសប្បុរសជន និងអ្នកដែលមានទឹកចិត្តប៉ុណ្ណោះដែលអាចជួយលោកឲ្យសង្ឃឹមជាថ្មីនៅដង្ហើមចុងក្រោយ។ នាងក៏បានអំពាវនាវសុំឲ្យថ្នាក់ដឹកនាំស្ថាប័នកាកបាទក្រហមឲ្យជួយដល់លោកផងដែរ ដើម្បីឲ្យលោកមានសង្ឃឹមនៅក្នុងជីវិតចុងក្រោយ។ នាងបន្តថា បន្ទាប់ពីយកអំណោយទៅប្រគល់ជូនដល់តាផ្លុង មឿក នាងក៏បន្តដើរយកអំណោយទៅប្រគល់ដល់លោកតាសង់ស៊ីស កុមារីជីង ដែលត្រូវជីដូនប្រើអំពើហិង្សារហូតភ័យខ្លាច និងយកប្រគល់ជូនដល់លោកជៀស ស្រួច ផងដែរ។

នាងបញ្ជាក់ថា ថវិកាដែលខ្លួនបានទទួលនេះ គឺជាថវិកាដែលនាងទទួលបានពីមិត្តភក្តិ និងសប្បុរសជន បន្ទាប់ពីបានប្រកាសកៀរគរនៅលើហ្វេសប៊ុក។ នាងបានសរសេរថា ថវិកាប្រមាណជា១០០ដុល្លារត្រូវបានប្រគល់ជូនដល់លោកតាផ្លុងមឿក ខណៈដែលថវិកាមួយចំនួនទៀតដែលនាងប្រមូលបាន គឺនាងបន្តយកទៅចែកដល់លោកតា សង់ស៊ីស ប្អូនស្រី ជីង និង លោកជៀស ស្រួច៕

photo_2016-07-28_17-18-19photo_2016-07-28_17-18-21photo_2016-07-28_17-18-24photo_2016-07-28_17-18-27photo_2016-07-28_17-18-30photo_2016-07-28_17-18-32photo_2016-07-28_17-18-34photo_2016-07-28_17-18-37photo_2016-07-28_17-18-40

មតិយោបល់