ភ្នំពេញៈ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ បានចេញលិខិតជូនដំណឹង ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ហាមចាក់ផ្សាយនូវបទចម្រៀងពីរបទ ក្នុងនោះមាន បទ«ស៊ីបានចេះតែស៊ីទៅ» និងបទ«ទាល់តែយូរទើបស៊ីអូនបាន» ។
ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងព័ត៌មានបញ្ជាក់ថា ដើម្បីជៀសវាង ទទួលផលអវិជ្ជមានពីសង្គម ខណៈដែលបទចម្រៀង ពុំមានបង្កប់នូវអត្ថន័យល្អៗ ដែលមានគុណប្រយោជន៍ ដល់ការលើកកម្ពស់ ការអប់រំសីលធម៌សង្គមនោះទេ ផ្ទុយទៅវិញ វាប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរថែមទៀត៕
មតិយោបល់