ព័ត៌មានកីឡា

Ronaldo ចង់ឈ្នះពាន Euro ឆ្នាំនេះ បន្ទាប់ពីបំបាក់វែល ២-០

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកស៊ុតបានមួយគ្រាប់និងបញ្ចូនបាល់ឱ្យ Nani ស៊ុតមួយគ្រាប់ ក្នុងជ័យជម្នះ ២-០ លើក្រុមវែល ហើយបានជួយក្រុមព័រទុយហ្គាល់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2016 ក្នុងឆ្នាំនេះផងដែរ។

ក្រោយចប់ការប្រកួតជាមួយវែលនេះ កីឡាករវ័យ៣១ឆ្នាំខាងលើបាននិយាយថារូបគេចង់លើកពានជាមួយព័រទុយហ្គាល់នៅឆ្នាំនេះ ដើម្បីបង្កើតជាប្រវត្តិសាស្ត្រមួយសម្រាប់ក្រុម។ ក្នុងនាមជាកីឡាករកំពូល Ronaldo មានក្ដីស្រមៃយូរហើយក្នុងការសម្រេចគោលបំណងនេះ បើទោះបីជាពិបាក ប៉ុន្តែរូបគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពនៅវគ្គផ្ដាច់ព្រ័ត្រ។

3605056E00000578-3677777-image-a-45_1467837214376 ព័រទុយហ្គាល់កក់កៅអីវគ្គផ្ដាច់ព្រ័ត្រមុនគេ ដោយរងចាំមួយគូទៀតប្រកួតនៅយប់នេះរវាងក្រុមម្ចាស់ផ្ទះបារាំងជាមួយអាល្លឺម៉ង់ នៅវេលាម៉ោង២រំលងអាធ្រាត្រ។ ខណៈដែលនេះជាលើកទី២ហើយសម្រាប់ក្រុមព័រទុយហ្គាល់ដែលឡើងដល់វគ្គនេះ ដោយឆ្នាំ២០០៤ធ្លាប់ម្ដងដែរ តែចាញ់ក្រិកដោយលទ្ធផល ១-០ ៕
3605AF0F00000578-3677916-image-a-13_1467844481519 (1)
3605121300000578-3677916-image-a-12_1467844475721

មតិយោបល់