ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ច​ម្រៀង​ ​Mika ​សារ​ភាព​ថា​គេ​ជា​ខ្ទើយ​

តារាចម្រៀង និងជាអ្នកនិពន្ធ លោក Mika ថ្មីៗ កន្លងមកនេះបានសារភាពថាខ្លួនឯងគឺជាភេទ ទី ៣ ។តារាចម្រៀងរូបនេះបានបន្តបរិយាយថា ពិតណាស់គាត់ជាខ្ទើយ ប៉ុន្តែវាគ្រាន់តែជារឿងឯកជនក្នុងឆាកជីវិតរបស់គាត់តែប៉ុណ្ណោះ ។

ំំំMika

Mika បានប្រាប់ដល់ Instinct Magazine ប្រសិនបើអ្នកសួរខ្ញុំ ថាខ្ញុំខ្ទើយឬ? នោះខ្ញុំនឹងឆ្លើយថាជាខ្ទើយមួយរយភាគរយជាក់ជាមិនខាន បើបន្តសួរថាចម្រៀងរបស់អ្នកទាកទង់ជាមួយនឹងប្រុសមែន? នោះក៏ខ្ញុំឆើយថាអូខេ នោះដែរ។

ងាកមកកាន់ឆ្នាំ ២០១០ វិញ Mika បាននិយាយថា “កាលនោះខ្ញុំតែងតែ មានទំនាក់ទំនងជាមួយនឹងបុរស ដែលមានលក្ខណៈជាស្នេហា តែខ្ញុំក៏មានអារម្មណ៍ធ្លាក់ក្នុងអន្លងសម្រស់របស់ស្ត្រីផងដែរ ហើយខ្ញុំតែតែនិយាថា វាមិនដូចគ្នានោះទេ សម្រាប់រឿងស្នេហា ភេទស្រី ឬភេទប្រុសក៏បាននោះ តែជាមួយស្រ្តីពេលខ្លះខ្ញុំមិនមានអារម្មណ៍នោះទេ ធាតុពិតទៅនៅខាងក្រៅ ខ្ញុំគឺជាខ្ទើយ”។

Mika នៅថ្ងៃទី ១៦ ខែ កញ្ញាគេនឹងបង្ហើបពីបទថ្មីរបស់គេផងដែរ ក្រោមចំណងជើងថា The Origina Of Love ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

មតិយោបល់