ព័ត៌មានសិល្បៈ និងកម្សាន្ត

ជ័យ សុវ៉ាត ផ្ដល់ទាំងលុយ និងចំណីចំណុក ដល់គន្ធបុប្ផា

កាលពីរសៀលថ្ងៃទី១៤ កុម្ភ: ដែលជាទិវារនៃក្ដីស្រលាញ់ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានចែករំលែកក្ដីស្រលាញ់ដល់ក្រុមក្មេងៗ និងអាណាព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយក្រៅពីចែកថវិកា និងអាហារដល់អ្នកជំងឺ ក៏បានដឹកនាំហ្វេនៗ ប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន១០លានរៀល ១ជូនដល់មន្ទីរពេទ្យផងដែរ។ នេះមិនមែនជាលើកទី១នោះទេ ដោយលោកប្រកាសថា ចង់ឃើញទិវារនៃក្ដីស្រលាញ់ គឺជាទិវារដែលអ្នកមានលទ្ធភាព គួរតែចែករំលែកក្ដីស្រលាញ់ដល់អ្នកខ្វះខាត។

លោក ជ័យ សុវ៉ាត តារាចម្រៀង ជាអ្នកដឹកនាំសកម្មភាពចុះចែកអំណោយនេះ បានអះអាងថា ហេតុផលដែលលោក សម្រេចចិត្តជ្រើសយកថ្ងៃ១៤ កុម្ភ: ទិវារនៃក្ដីស្រលាញ់ ចុះចែកអំណោយ និងចែករំលែកក្ដីស្រលាញ់ដល់គន្ធបុប្ផា គឺដោយសារលោក កាលពីអតីតកាលក៏ជាក្មេងកំព្រាផងដែរ ទើបលោកសម្រេចដឹកនាំក្រុមហ្វេនៗ មកចែករំលែកក្ដីស្រលាញ់ដោយផ្ទាល់ ដើម្បីឲ្យមន្ទីរពេទ្យ ទទួលបានការចាប់អារម្មណ៍ពីសប្បុរសជនកាន់តែច្រើន ឲ្យយកចិត្តទុកដាក់ដល់គន្ធបុប្ផា។ លោកថាថវិកា១០លានរៀល ដែលប្រគល់ជូនមន្ទីរពេទ្យ មិនមែនជាថវិការ៉ៃអង្គាស ពីភាគីខាងណានោះទេ ប៉ុន្តែជាថវិកាផ្ទាល់ខ្លួន ដែលលោកបានសន្សំពីការច្រៀងរាំ។

លោកអះអាងថា ខ្លួនបានសន្យាផ្ដល់ប្រាក់១ឆ្នាំ២លានរៀល ដែលលោករកបានប្រគល់ជូនគន្ធបុប្ផា ទើបលោកសម្រេចចិត្ត ប្រគល់សរុបចំនួន១០លានរៀល ក្នុងថ្ងៃនៃក្ដីស្រលាញ់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ ហ្វេនៗរបស់លោក ក៏បានចូលរួមទិញនំទិញចំណី និងចូលរួមចំណែកនូវថវិកាដាក់ក្នុងកញ្ចប់ ដែលបានប្រគល់ជូនដល់អ្នកជំងឺរហូតដល់២០០កញ្ចប់ បន្ថែមពីលើការប្រគល់ប្រាក់១០លានរៀល ជូនដល់មន្ទីរពេទ្យផងដែរ៕

មតិយោបល់