ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! កាមរីបាទ្បែនបោះពួយលឿន បុកសង់ឌ្រីម របួសបុរសម្នាក់

ប៉ៃលិន: កាលពី​វេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិង ម៉ូតូក្នុងទិសដៅបញ្ច្រាសទិញគ្នា បណ្ដាលឲ្យរបួសបុរសម្នាក់ នៅអូរកប់អង្ក ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះ​ឈ្មោះ សៅ សារិម ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ​២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង​1O-4225 រងរបួសជើងឆ្វេង។

ជនបង្កឈ្មោះ ហួរ ណារុង ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើករថយន្តម៉ាក Camery បាឡែន ពណ៌ ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2U-3165 គ្មានរបួស។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបរ​រថយន្ត មានលឿនលើសកំណត់ ហើយប្រើប្រាស់ទូរស័ព្ទ ពេលកំពុងបើកបរ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបៃលិន រីឯវត្ថុតាងត្រូវបានយក ទៅរក្សារទុកនៅអធិការដ្ឋាននគរស្រុកសាលាក្រៅ ដើម្បី​រង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់