ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិដ្ឋភាពត្រួសៗថតអបអរចូលឆ្នាំនៅ CTN

នៅថ្ងៃទី១២ មីនានេះ ស្ថានីយ៍ទូរទស្សន៍CTN បានដំណើរការថតកម្មវិធីអបអរចូលឆ្នាំយ៉ាងអធឹកអធម ដោយមានតារាចាស់ថ្មី យ៉ាងច្រើនកុះករចូលរួម។ ក្រៅពីរំលេចនូវចង្វាក់រាំបែបប្រពៃណីខ្មែរ មិនខុសពីរាល់ឆ្នាំ តារាសិល្ប:ស្ទើរទាំងអស់ ក៏បានរំលេចសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត គួរឲ្យទាក់ភ្នែកផងដែរ។

អ្នករៀបចំកម្មវិធីបញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយដល់ប្រពៃណីដ៏ផូរផង់ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើង CTN នៅតែដំណើរការថតបទចូលឆ្នាំសប្បាយៗ បើទោះជាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ សមាគមទូរទស្សន៍កម្ពុជា ក៏នឹងមានកម្មវិធីចូលឆ្នាំ ដើម្បីទុកឲ្យបណ្ដាប៉ុស្តិ៍ទូរទស្សន៍ចាក់ផ្សាយ។ យ៉ាងណាមិញគេនៅតែកត់សម្គាល់ឃើញថា តារាចម្រៀង និងតារាសម្ដែងល្បីៗ មិនសូវចូលរួមថតច្រើននោះទេ សម្រាប់កម្មវិធីស្ម័គ្រចិត្តមួយនេះ។

ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះៗ ក្នុងឱកាសថតចូលឆ្នាំ ដែលបានធ្វើឡើងនៅ CTN ៖

មតិយោបល់