ព័ត៌មានជាតិ

ព្រលឹងចុងសក់! យប់មិញ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ទ្បានទឹកបាញ់ពន្លត់ជាច្រើនគ្រឿង

ភ្នំពេញ: វេលាម៉ោង ០៩ និង ២៧នាទីយប់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវលេខ ៣៣០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ WU WENYUE ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន មានមុខរបរ លក់គ្រឿងអគ្គិសនី។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ២៤គ្រឿងរបស់ក្រុមកម្លាំងជំនាញ បានចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ២០២ម៉ែត្រគូប។

ក្នុងកិច្ចប្រតិបត្តិនេះប្រើរថយន្តពន្លត់អគ្គិភ័យមកពីអង្គភាពរួមមាន៖
– ស្នងការដ្នាននគរបាលក្រុងចំនួន ១២គ្រឿង
– កងរាជអាវុធហត្ថក្រុងចំនួន ០៣គ្រឿង
– ក្រុមហ៊ុន OCIC ជ្រោយចង្វាចំនួន ០៥គ្រឿង
– ក្រុងកោះពេជ្រចំនួន ០៣គ្រឿង
– ក្រុមហ៊ុនស្របៀរកម្ពុជាចំនួន ០១គ្រឿង

សម្ភារខូចខាតមាន៖
– ឆេះសម្ភារ: ឧបករណ៍ អគ្គិសនី ស្ទើរទាំងស្រុង
– ផ្ទះថ្មបេតុងមានទំហំ ០៤×១៦ ម៉ែត្រ

បញ្ជាក់៖ អគ្គិភ័យបានរលត់ជាស្ថាពរនៅម៉ោង ១១ និង ២៥នាទីយប់ថ្ងៃដដែល៕

មតិយោបល់