ព័ត៌មានសិល្បៈ និងកម្សាន្ត

តាមពិតរឿង ខ្ញុង ជំពាក់បំណុលជាងកន្លះលានដុល្លារ និងរកលុយបានវិញយ៉ាងច្រើនក្នុងរយៈពេល១ថ្ងៃ ជាការរៀបចំឡើងរបស់លោកគ្រូជោគជ័យម្នាក់នេះសោះ!

(ភ្នំពេញ)៖ គ្រប់គ្នាពិតជាបានដឹងហើយ ពីរឿងរ៉ាវ របស់តារាកំប្លែង ខ្ញុង និងបានអាណិតអាសូរ ចូលរួមបរិច្ចាគប្រាក់របស់ខ្លួន ទៅជួយខ្ញុង ដើម្បីដោះបំណុលគេរហូតដល់ ៥៧២,០០០ដុល្លារអាមេរិក។

បើនិយាយទៅ មហាជនជាច្រើនបាននាំគ្នាចូលរួមបរិច្ចាកថវិការដោយម្នាក់ខ្លះ១ដដុល្លារ, ១០ដុល្លា, ៥០ដុល្លា រហូតខ្ទង់ពាន់ដុល្លាទៀតផង ទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយដល់ខ្ញុង ព្រោះតែទឹកចិត្តអាណិតអាសូរ។ រហូតមកដល់ពេលនេះ បានដឹងការពិតហើយ គឺជាគម្រោងការដោះបំណុល ដែលមានការរៀបចំផែនការរកដំណោះស្រាយ ដើម្បីពិភាក្សារកផ្លូវចេញដែលផ្តួចផ្តើមឡើងដោយលោកគ្រូ សៀវ សុផល ដែលជាលោកគ្រូជោគជ័យដោះស្រាយបំណុល ។

ក្រោយដឹងការពិត មហាជនជាច្រើនមានការភ្ញាក់ផ្អើល ខ្លះក៏និយាយថា លោកគ្រូអាចផ្លាស់ប្រែបញ្ហា ក្លាយជាឪកាស ខ្លះទៀតថា មានប្រសិទ្ធភាពមែន តែមនុស្សបាត់អស់កិត្តិយសនិងតម្លៃ ចំណែកអ្នកខ្លះទៀតគាំទ្រលោកគ្រូថាពិតជាកោតសរសើរគំនិតលោកគ្រូដែលជួយរកវិធីដោះស្រាយបំណុលរបស់អ្នកនាង ខ្ញុង លោកគ្រូពិតជាអស្ចារ្យមែន ជោគជ័យធំណាស់៕

 

មតិយោបល់