ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូយណាស់! តារាសម្ដែងវ័យក្មេងមួយរូប ហ៑ានបោះទុនធ្វើថៅកែ ទាំងមិនខ្លាចខាតបង់

ខុសពីអ្នកជំនួញភាគច្រើន ដែលខ្លាចមិនហ៑ានបោះទុនក្នុងមុខជំនួញធំៗ តារារូបសង្ហារ ដែលទើបតែបានបង្ហាញមុខ ក្នុងសិល្ប:បានឆាវស្ទើរតែមហាជន មិនទាំងស្គាល់ពីស្នាដៃផង គឺ លោក ស្រេង ឈៀងឡេង ស្រាប់តែហ៑ានបោះទុនធ្វើជំនួញដីធ្លី ដែលប្រើដើមទុនអស់រាប់ម៉ឺនដុល្លារ ដោយមិនខ្លាចពីហានិភ័យទៅវិញ។ យ៉ាងណាមិញលោកថា ហេតុផលដែលលោក ថ្លើមធំហ៑ានបបណ្ដាក់ទុន ធ្វើថៅកែដីឡូតិ៍ដល់ម្លឹង ក៏ដោយសារតែពិតជាមានយីអ៑ុនមែនទែន ដោយសារតែលោកសម្អាង អតីតថៅកែគឺលោក សែន ណារ៉ា ដែលគេស្គាល់ថា ជាអ្នកជំនួញដីពុះដីឡូតិ៍ជោគជ័យ៩គម្រោងមកហើយ ផ្ដល់ឱកាសឲ្យធ្វើជាដៃគូជំនួញប៉ុណ្ណោះ។

លោក ស្រេង ឈៀងឡេង ថ្លែងក្នុងពិធីកាត់ខ្សែបូរបើកគម្រោងពុះឡូតិ៍យីហោក្រុមហ៑ុនសែន ណារ៉ា នៅផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ផ្សារព្រៃទទឹង កាលពីថ្ងៃទី៦ មេសា ថា វិស័យសិល្ប:លោកគ្រាន់តែស្រទ្បាញ់ និងចង់បង្ហាញមុខឲ្យមានទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នា នៅក្នុងសិល្ប:ប៉ុណ្ណោះ ប៉ុន្តែបើឲ្យលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារ ពីអ្នកលក់ដីឡូតិ៍ឲ្យលោក សែន ណារ៉ា ក៏ក្លាយជាដៃគូភាគហ៑ុនលើគម្រោងទី១០ របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថា នេះគឺជាជំហានជោគជ័យធំមួយ ដែលលោកតស៑ូ។

លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូ ក្នុងភាគហ៑ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោង ស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងាត់ផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែហ៑ុព័ទ្ធ ដោយរោងចក្រធំៗ ខណ:ដែលលោក ក៏នឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារ ក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោក ស្រេង ឈៀង បានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្ប:នោះទេ ដោយក្រៅពីទទួលថត ឲ្យមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៏មានគម្រោងចេញបទផ្ទាល់ខ្លួន ក្នុងពេលដកឃ្លាបាននោះផង។

លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសឲ្យលោក ស្រេង ឈៀងឡេង ចូលហ៑ុនសែសិបហាសិប បើកគម្រោងដីឡូតិ៍រួមគ្នា នៅលើបណ្ដោយផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ១១គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅនោះ គឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថា ការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង និងធ្វើឲ្យមុខជំនួញ របស់លោកនឹងមានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។ លោកថាលោកស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនង ក្នុងមុខជំនួញដ៏ខ្លាំង ទើបលោកយល់ថា គម្រោងទី១០ ដែលលោកសម្រេចចិត្ត បើកលក់ដោយចូលហ៑ុន ជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។

ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៏នឹងឆ្លៀត ធ្វើសកម្មភាពសប្បុរសធម៍ ឲ្យខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរូមចំណែកជួយសង្គម៕

មតិយោបល់