កំពង់ស្ពឺៈ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៣និង១៣នាទីរសៀល កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនការងារអន្តោប្រវេសន៍ បានទទួលជនបរទេសម្នាក់ ពីផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ពីបទស្នាក់នៅហួសសុពលភាពទិដ្ឋាការ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេសនោះមានឈ្មោះ GURUNG BIOD ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិ NEPALESE បច្ចុប្បន្ន ត្រូវបាននគរបាល បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕
មតិយោបល់