ព័ត៌មានជាតិ

សូមជួយ Share! បុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ នៅមន្ទីពេទ្យលោកសង្ឃ មិនទាន់មានសាច់ញាតិមកមើលទេ

ភ្នំពេញ: បុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ កាលពីវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មួយយប់ហើយ នៅមិនទាន់ឃើញសាច់ញាតិមកមើលទេ។

ជនរងគ្រោះឈ្មោះ ហ៊ាន ដារ៉ូត ភេទប្រុសអាយុ២៩ ឆ្នាំ ស្នាក់នៅភូមិឬស្សីចារ ឃុំថ្មីគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ បានបើករថយន្តមួយគ្រឿង បុកពីក្រោយរថយន្តដឹកដំឡូង បណ្តាលឲ្យរបួសធ្ងន់ រីឯរថយន្តខូចខាតយ៉ាងដំណំ។

ភ្លាមៗជនរងគ្រោះ ត្រូវបានបញ្ជូនទៅបន្ទីពេទ្យលោកសង្ឃ រហូតមកដល់ល្ងាចថ្ងៃដដែល មិនទាន់មានសាច់ញាតិមកមើលថែទេ បើបងប្អូនស្គាល់ ឬសាច់ញាតិបានដឹង សូមមកមើលគាត់ផង៕

មតិយោបល់