ព័ត៌មានសិល្បៈ និងកម្សាន្ត

វិញ្ញសាលើរថភ្លើង ធ្វើឲ្យម្នាក់ធ្លាក់ពីកម្មវិធី «មុខរបរខ្ញុំ»

ភ្នំពេញៈ ក្នុងកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភី អិន អិន យប់នេះ កាន់តែក្ដៅទៀតហើយ ដោយសារតែបេក្ខជនបេក្ខនារីសរុបចំនួន៥រូប នឹងត្រូវជម្រុះម្នាក់ទៀតចេញ នៅសល់តែ៤រូបទៅសប្ដាហ៍ក្រោយនាវេលាម៉ោង៨យប់នេះ។ អ្នកទស្សនាភាគច្រើនបានបង្ហាញអារម្មណ៍បុកពោះយ៉ាងខ្លាំង ដោយសារតែបេក្ខជន ដែលនៅសល់៥នាក់តាំងពីដើមសប្ដាហ៍នោះសុទ្ធតែមានសមត្ថភាព នឹងមានភាពវ៉ៃឆ្លាតលើវិញ្ញសា២០ម៉ឺនរៀល ដែលកម្មវិធីតម្រូវឲ្យបេក្ខជនបេក្ខនារីទិញទំនិញដើរលក់នៅលើរថភ្លើង ដើម្បីស្វែងរកអ្នកដែលលក់ចំណេញបានតិចជាងគេចេញពីកម្មវិធី។

ការជម្រុះនៅថ្ងៃសុក្រយប់នេះ កាន់តែធ្វើឲ្យកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កន្ទ្រាក់អារម្មណ៍អ្នកចង់ដឹងពីលទ្ធផលទ្វេដង បន្ទាប់ពីបេក្ខនារីជើងខ្លាំងគឺ អ៊ួយ សុគន្ធា ត្រូវបានធ្លាក់ចេញពីកម្មវិធីទាំងសោកស្ដាយកាលពីសប្ដាហ៍មុន។

មានការព្យាករណ៍ថា បេក្ខជន លី រនី បេក្ខជន សា សុវណ្ណឌី និងបេក្ខនារី កែវ សេរីរ៍ត្ន នឹងត្រូវមានម្នាក់ត្រូវធ្លាក់នៅម៉ោង៨យប់នេះ ខណៈដែលពួកគេទាំង៣ក៏សុទ្ធតែជើងខ្លាំងនៅក្នុងកម្មវិធី។ នេះជាការជម្រុះដែលកាន់តែតានតឹង ធ្វើឲ្យអ្នកទស្សនាកម្មវិធី «មុខរបរខ្ញុំ» ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN រាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ទទួលបានការចាប់អារម្មណ៍ច្រើនឡើងពីអ្នកទស្សនា ជាពិសេសអ្នកចង់ចំណេញគំនិតធ្វើអាជីវកម្មខ្នាតតូច។ កម្មវិធីនឹងបន្តជម្រុះរហូតនៅសល់តែម្នាក់ ដើម្បីឲ្យឈ្នះប្រាក់២០លានរៀលនៅវគ្គចុងក្រោយ៕

photo_2016-08-19_18-03-34photo_2016-08-19_18-03-36photo_2016-08-19_18-03-38photo_2016-08-19_18-03-39photo_2016-08-19_18-03-41photo_2016-08-19_18-03-43photo_2016-08-19_18-03-46

មតិយោបល់