ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បៈបុរាណ និងល្ខោនខោល កាន់តែមានយុវវ័យចាប់អារម្មណ៍

ខុសមួយរយៈពេលមុនដែលសិល្បៈទម្រង់បុរាណជាពិសេសគឺល្ខោនខោលត្រូវគេមើលរំលងនៅក្នុងពេលនេះ បែរជាមានយុវវ័យច្រើនឡើងចាប់អារម្មណ៍ទៅវិញ។ នេះបើយោងតាមការបញ្ជាក់ របស់លោក ខេមរៈ ប៊ុនណា ប្រធានក្រុមអភិរក្សអក្សរខ្មែរ កាលពីថ្ងៃទី១៦ មិថុនា នៅកោះក្របី ក្នុងពេលដែលលោកគៀរគរយុវវ័យមួយក្រុមឲ្យចូលរួមលើកស្ទួយ និងអភិរក្សសិល្បៈបុរាណ តាមរយៈការតែងបុរាណ និងបង្ហាញបង្ហាញពីសិល្បៈបុរាណ។

លោក ខេមរៈ ប៊ុណា ថ្លែងថា អ្វីដែលលោកខំធ្វើគឺគ្រាន់តែចង់ឲ្យយុវវ័យច្រើនឡើងដើរតួជាអ្នកចូលរួម និងជាអ្នកបំផុសដោយផ្ទាល់តែម្ដង លើសិល្បៈទម្រង់បុរាណរួមមានតន្ត្រីបុរាណ សំលៀកបំពាក់បុរាណ ជាពិសេសគឺការបន្តវេន លើសិល្បៈល្ខោនខោល។ លោកកាន់តែសប្បាយចិត្ត នៅពេលឃើញយុវវ័យភាគច្រើននៅក្នុងតំបន់របស់លោក ជាពិសេសសមាជិកក្នុងក្រុមអភិរក្សអក្សរខ្មែររបស់លោក យល់ដឹងកាន់តែច្រើនលើសកម្មភាពនេះ ហើយបានចូលរួមក្នុងការងារជួយដល់វប្បធម៍ជាតិ។ លោកកាន់តែសប្បាយចិត្ត នៅពេលអំពាវឲ្យយុវវ័យទាំងនោះ មកចូលរួមលើកស្ទួយ ហើយមានយុវវ័យជាច្រើនសហការមកតែងទម្រង់បុរាណ និងជួយបំផុសល្ខោនខោល ដើម្បីឲ្យសិល្បៈបុរាណទាំងនេះល្អប្រសើរ។ លោកថាមានតែយុវវ័យប៉ុណ្ណោះ ដែលមានសក្កានុពលក្នុងការចូលរួម ធ្វើឲ្យទម្រង់សិល្បៈបុរាណដែលប្រឈមបាត់បង់រស់ឡើងវិញ។ លោកក៍នឹងបំផុសអោយមានយុទ្ធនាការមូលនិធិ ១ពាន់រៀល ដើម្បីស្វែងរកការបរិច្ចាគ ដើម្បីអាចឲ្យល្ខោនខោល មានមូលនិធិគ្រប់គ្រាន់ក្នុងការរៀបចំការសម្ដែងដ៏អស្ចារ្យមួយ នៅក្នុងឆ្នាំ២០២០ តាមការគ្រោងទុក។
សកម្មភាពដែលលោកបានធ្វើ មានការគាំទ្រទាំងស្រុងពីអង្គការខ្ញុំ ពោលគឺលោក Chea Nick Aten ជាសប្បុរសជនជួយជ្រោមជ្រែង៕

មតិយោបល់