ព័ត៌មានជាតិ

សមមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ទដៃ លុយ កុំព្យូទ័រ laptop) និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

សៀមរាប: កាលពីវេលាម៉ោង ២និង០០នាទីយប់ឈានចូលព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីលួច ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ កួយ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដេកលង់លក់ នៅក្នុងបន្ទប់ផ្ទះរបស់បងប្អូនឈ្មោះ ភិន វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ដោយមិនបានចាក់ គន្លឹះទ្វារ និងបង្អួច ពេលនោះមានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទលើក្បាលដំណេកចំនួន ៥គ្រឿង៖

-ទី០១/ទូរស័ព្ទម៉ាក iphone xsmax ពណ៌ខ្មៅ
-ទី០២/ទូរស័ព្ទម៉ាក iphone x ពណ៌ទឹកមាស
-ទី០៣/ទូរស័ព្ទម៉ាក iphone 6s phlus ពណ៌ទឹកមាស
-ទី០៤/ទូរស័ព្ទម៉ាកiphone6 ទឹកប្រាក់
-ទី០៥/ ទូរស័ព្ទម៉ាកiphone7 plus ពណ៌ផ្កាឈូក
-ទី០៦/កុំព្យូទ័រ laptop ម៉ាក apple ពណ៌ប្រផេះស៊េរីឆ្នាំ២០១៧ ដែលមានភ្ជាប់ប្រព័ន្ធ icloud ឬ ប្រព័ន្ធ gps និងប្រាក់ដុល្លារ ៦០០ដុល្លារអាមេរិក ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប បានចាត់តាំងឲ្យ លោកវរសេនីយ៍ទោ នួន ស័ក្តិចម្រើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ បើកការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ទើបកំណត់អត្តសញ្ញាណ ជនសង្ស័យបានម្នាក់ ឈ្មោះ ឆន ចាន់ដា រស់នៅនៅជិតម្ដុំ វត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ដោយមានការឯកភាព ពីលោកអធិការនគរបាលក្រុងសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកចក បានធ្វើការឃាត់ និងនាំ ខ្លួនជនសង្ស័យខាងលើ ទៅសាកសួរ ហើយបន្តសុំឆែកឆេរ រកឃើញកុំព្យូទ័រ laptop apple របស់ជនរងគ្រោះដែលបានបាត់បង់នោះ នៅក្នុងបន្ទប់ របស់ជនសង្ស័យរូបនេះពិតមែន។ ហើយជនសង្ស័យ ឈ្មោះ ឆន ចាន់ដា បានឆ្លើយសារភាពថា កុំព្យូទ័រ ខាងលើនេះ គឺឈ្មោះ មីន ឌីណា ហៅគ្រួច ឌីណា ឬ យូរី បានកាន់យកមកប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្លួន ។ បន្ទាប់មកដោយមានការឯកភាព ពីលោកអធិការនគរបាលក្រុងសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានបន្តធ្វើការនាំខ្លួនឈ្មោះ មីន ឌីណា រស់នៅបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប មកធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានឆ្លើយ សារភាពថា គេពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទ័ដៃ កុំព្យូទ័រនិង ប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយទូរស័ព្ទដៃចំនួន០៤គ្រឿង ខ្លួនបានយក ទៅលក់នៅហាង មួយនៅក្រោយផ្សារលើ មួយគ្រឿងទៀតបានឲ្យប្រពន្ធគេយកទៅប្រើប្រាស់។

វត្ថុតាងដកហូតបាន៖
-កុំព្យូទ័រ laptop appleចំនួន០១គ្រឿង
-ទូរសព្ទ័ ចំនួន០៤គ្រឿង

យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់