អេស្ប៉ាញៈជាងគំនូរលើដងខ្លួនជនជាតិអេស្ប៉ាញម្នាក់បានផ្តល់ពេលវេលាគួរឲ្យចងចាំបំផុតទៅដល់ស្ត្រីមានផ្ទៃពោះជាច្រើននាក់ក្រោយពេលបានរចនាគូររូបនៅលើពោះស្ត្រីមានគត៌ស្អាតគួរឲ្យចង់គយគន់ ហើយត្រូវបានគេអះអាងថាអាចជួយធ្វើស្ត្រី និងទារកក្នុងផ្ទៃមានអារម្មណ៍ធូរស្បើយ និងអាចជួយបង្កើនទំនាក់ទំនងពួកគេឲ្យកាន់តែល្អ ។
នាង Fatima Carrion Alfonso អាយុ ៣២ឆ្នាំរស់នៅក្នុងតំបន់ Sant Felio de Guixols ប្រទេសអេស្ប៉ាញបានក្លាយជាស្ត្រីមេផ្ទះម្នាក់ដែលគូរគំនូរលើពោះស្ត្រីមានគត៌បានស្អាតមិនគួរឲ្យជឿ។
ស្ត្រីកូនមួយម្នាក់នេះបានគូរូបលើពោះស្ត្រីមានគត៌ចំនួនជាង២០០នាក់នៅក្នុងប្រទេសអេស្ប៉ាញក្នុងរយៈពេលបីឆ្នាំ ហើយចំនួនអតិថិជនរបស់នាងមានការកើនឡើង។
នាង Fatima គឺជាអ្នកគូរគំនូរលើដងខ្លួន១៤ឆ្នាំមកហើយ។បើតាមសម្តីរបស់អតិថិជនបានឲ្យដឹងថា វាជាបទពីសោធន៍មួយដ៏ល្អព្រោះ វាអាចជួយឲ្យម្តាយ និងទារកក្នុងផ្ទៃមានអារម្មណ៍ធូរស្បើយ ហើយជួយបង្កើនទំនាក់ពួកគេឲ្យកាន់តែល្អប្រសើរ ៕
មតិយោបល់