ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីស្នើសហរដ្ឋអាមេរិកជាផ្លូវការ ដើម្បីធ្វើបត្យាប័នបញ្ជូនខ្លួនលោក Gulen មកកាត់ទោស

តួកគីៈ នាយករដ្ឋមន្រ្តីតួកគីលោក Binali Yildirim កាលពីថ្ងៃអង្គារ បានអះអាងថា សំណើជាផ្លូវការ ត្រូវបានផ្ញើទៅរដ្ឋាភិបាលអាមេរិក សម្រាប់ការធ្វើបត្យាប័នបញ្ជូនខ្លួន លោក Fethullah Gulen ដែលត្រូវបានចោទប្រកាន់ ពីបទរួមផ្សំគំនិតធ្វើរដ្ឋប្រហារយោធា ដែលត្រូវបានបរាជ័យ នៅទីក្រុងអង់ការ៉ា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

លោក Yildirim និយាយថា ” យើងមានការសង្ស័យទៅលើប្រភព នៃការធ្វើរដ្ឋប្រហារ ហើយយើងបានដឹងអំពី សេចក្តីលម្អិតទាំងអស់ ទៅលើការដឹកនាំ និងរបៀបធ្វើវា “។

រដ្ឋាភិបាលតួរគី បានអះអាងថា រដ្ឋប្រហារបរាជ័យនេះ ត្រូវបានរៀបចំទ្បើង តាមការចាត់ចែងរបស់លោក Gulen ដែលជាអតីតអ្នកនយោបាយតួកគីម្នាក់ នៅសហរដ្ឋអាមេរិក។

លេខាធិការរបស់សហរដ្ឋអាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកមាន« នឹងដំណើរការជាផ្លូវការ សម្រាប់ការដោះស្រាយជាមួយនឹងសំណើបត្យាប័ននេះ ហើយក៏ស្នើសុំឲ្យប្រទេសតួកគី ផ្តល់នូវភស្តុតាង នៃការចូលរួមរបស់លោក Gulen ក្នុងគោលបំណង ដើម្បីធ្វើរដ្ឋប្រហារនេះ៕

មតិយោបល់