ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាជនវៀតណាមពីរលាននាក់ ជួបប្រទះកង្វះទឹកប្រើប្រាស់ ដោយសារតែគ្រោះរាំងស្ងួត

វៀតណាម: អង្គការសហប្រជាជាតិអង្គភាពសម្រាប់សមភាពយេនឌ័រនិងការពង្រឹងអំណាចរបស់ស្ត្រី (UN Women) បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រជាជនវៀតណាមចំនួនពីរលាននាក់ រួមទាំងស្ត្រីចំនួន ១លាននាក់និងកុមារចំនួន ៥២០.០០០នាក់ កំពុងជួបប្រទះកង្វះទឹកប្រើប្រាស់ (អសន្ដិសុខទឹក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។

បើយោងតាមសេចក្តីប្រកាសមួយដែលចេញដោយ UN Women Vietnam ដែលជាលទ្ធផលនៃគ្រោះរាំងស្ងួតអែលនីណូ នៅភូមិភាគកណ្តាល, តំបន់ខ្ពង់រាបកណ្តាលនិងតំបន់ដីសណ្តទន្លេមេគង្គខេត្តរបស់វៀតណាម បានទទួលការគ្រោះរាំងស្ងួតធ្ងន់ធ្ងរចាប់តាំងពីដើមឆ្នាំ២០១៦។

សេចក្តីប្រកាសដដែលនេះបាននិយាយថា ដោយសារតែគ្រោះរាំងស្ងួតនិងទឹកប្រៃហូរចូលក្នុងដីសណ្ត ដែលជាហេតុធ្វើឲ្យស្ត្រីដែលចំណាយពេលបន្ថែមពីរទៅបីម៉ោងដើម្បីប្រមូលទឹកទុកសម្រាប់ក្រុមគ្រួសាររបស់ពួកគេជាងពេលធម្មតា។ ហើយកង្វះទឹកស្អាតនិងអនាម័យបានកើនឡើងហានិភ័យសុខភាព ជាពិសេសចំពោះស្ត្រី។

នៅក្នុងការឆ្លើយតបទៅនឹងស្ថានភាពនេះ អង្គការសហប្រជាជាតិ UN Women បានទទួលទឹកប្រាក់ ៤០០.០០០ដុល្លារសហរដ្ឋអាមេរិកពីមូលនិធិឆ្លើយតបសង្គ្រោះបន្ទាន់ស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ និងទទួលបានទឹកប្រាក់ ៣០០.០០០ដុល្លារសហរដ្ឋអាមេរិកពីកូរ៉េខាងត្បូងដើម្បីកែលម្អលក្ខខណ្ឌអនាម័យនិងអនាម័យរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងខេត្ត ដែលរងផលប៉ះពាល់គ្រោះរាំងស្ងួតរបស់វៀតណាម។

សូមបញ្ជាក់ថា នៅខែមិនា ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាមបានអំពាវនាវឱ្យមានការផ្តល់ជំនួយដល់ខេត្តចំនួន ១៨នៅក្នុងចំណោមខេត្តចំនួន ៦៣របស់ខ្លួន ដែលបានទទួលរងពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ តំបន់ដីសណ្តទន្លេមេគង្គភាគខាងត្បូងតំបន់ខ្ពង់រាបកណ្តាលនិងកណ្តាលដែលត្រូវបានរងផលប៉ះពាល់តំបន់ភាគច្រើនដោយការហូរចូលទឹកប្រៃនិងខ្វះទឹកផងដែរ៕

Drought Vietnam 01 Drought Vietnam 02 Drought Vietnam 03 Drought Vietnam

មតិយោបល់