ព័ត៌មានសិល្បៈ និងកម្សាន្ត

នីកូ និងក្រុមម៉ូឌែល ប៉ះគ្នាឡើងកក្រើកឆាកនៅបឹងកេងកង

កាលពីយប់ថ្ងៃទី៨ កញ្ញា មុននេះ តារាចម្រៀងប្រុសល្បីឈ្មោះ ដែលត្រូវគេស្គាល់ថា ជាប្អូនប្រុសបង្កើត របស់លោក ណុប បាយ៉ារិទ្ធ គឺលោក នីកូ បានធ្វើឲ្យកក្រើកឆាក ក្នុងកម្មវិធីសម្ពោធក្រុមហ៑ុន YCO (អុីកូ) តែម្ដង ខណៈដែលកម្មវិធីនោះ ក៍មានវត្តមានម៉ូដែលល្បីៗ ស្រស់ស្អាតបង្ហាញខ្លនផង។

លោក នីកូ ត្រូវគេឃើញបកស្រាយចម្រៀងច្រើនបទ ព្រមជាមួយ នឹងស្ទីលថ្មីគួរឲ្យ ទាក់ទាញ ទើបធ្វើឲ្យការបង្ហាញខ្លួនរបស់លោក នៅក្នុងពិធីបើកសម្ពោធហាងអុីកូ ស្ថិតនៅផ្លូវលេខ៦៣ ជិតផ្សារថៃហួត បឹងកេងកង ពោរពេញដោយការចាប់អារម្មណ៍។ នៅក្នុងថ្ងៃនោះ តារាម៉ូឌែលប្រុស-ស្រីស្រស់ស្អាតជាច្រើនរូប ក៏បានបញ្ចេញសមត្ថភាព ដើរបង្ហាញម៉ូដអម ដោយសម្លៀកបំពាក់ស្រស់ស្អាតប្រចាំហាងអុីកូផងដែរ ទើបរឹតតែទាក់ទាញភ្ញៀវ ជាពិសេស គឺម៉ូតកាបូបដ៏ទាក់ទាញ ដែលហាងអុីកូ បង្ហាញជូន ដើម្បីបង្អួតពីផលិតផល ដែលខ្លួននាំចូលមកចរាចរណ៍លក់ នៅកម្ពុជា។ ភ្ញៀវកិត្តិយស និងអ្នកទស្សនា យ៉ាងច្រើនកុះករ បានស្រែកហ៊ោរកញ្ជៀវយ៉ាងកងរំពង នៅពេលលោក នីកូ និងតារាម៉ូដែល ដើរបង្អួតឈុត និង កាបូបប្រចាំហាង។

ថ្លែងក្នុងពិធីនោះ លោក អុី ហ៊ុក ដែលជាស្ថាបនិករបស់ YCO បានលើកឡើងថា មិនត្រឹមតែមានការប្រគុំតន្រ្តី ចូលរួមដោយតារាចម្រៀងល្បី ប្រចាំប្រទេសកម្ពុជា គឺលោក នីកូ ព្រមទាំងប្រុសម៉ូឌែលប្រុស-ស្រីស្អាតៗ និងសង្ហាដែលបានបង្ហាញ ប៉ុណ្ណោះទេ នៅក្នុងថ្ងៃពិសេសនោះ ក៏មានការចាប់ឆ្នោតផ្តល់សំណាងម៉ូតូចំនួន៣ គ្រឿងជូនដល់អតិថិជន ដែលគាំទ្រហាងអុីកូផងដែរ។

លោកបន្តថានេះ គឺជាសាខាទី២ដែលបានបើកដំណើរការ បន្ទាប់ពីអុីកូសាខាទី១ នៅម្តុំបឹងស្នោរ ទទួលបានជោគជ័យ។ លោកថាវត្តមានរបស់ តារាចម្រៀង លោក នីកូ គឺជាអ្វីហាងទាំងមូលចង់បាន ដោយសារតែលោកមានការ ទាក់ទាញខ្លាំង ពីក្រុមយុវវ័យ៕

មតិយោបល់