តាកែវៈ កាលពីវេលាម៉ោង ៦និង២០ នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ២កើតឡើងផ្ទួនគ្នា បណ្ដាលឲ្យមាន អ្នករបួសម្នាក់ និងស្លាប់ចំនួន២នាក់ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៤៤-៤៥ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1V-9255 បើកបរពីរត្បូង ដោយឈ្មោះ ឆែម ឈុនលឹម ភេទប្រុស អាយុ១៨ឆ្នាំ បានបុកជាមួយរថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-9347 ធ្វើដំណើរពីជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
ចំណែកមួយករណីទៀត៖ មានម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1Y-2235 បើកបរពីត្បូង ដោយឈ្មោះ គុណ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកកាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ឃឹម ស្រីលឹម ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិចំការគរ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្លាប់ នៅនឹងកន្លែងទាំងពីរនាក់។
ក្រោយកើតហេតុ សមត្ថកិច្ច បានយករថយន្តនិងម៉ូតូទាំងអស់ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់