នៅទីបំផុត បទល្បីល្បាញ ដែលយុវវ័យគាំទ្រពេញទំហឹង «មាននឹកបងទេអូន» ដែលជាសំនៀងបកស្រាយ របស់ លោករិទ្ឋ ប្រុសពៅ ត្រូវបានផលិតកម្មថោន បញ្ចេញជា MV ហើយ ខណៈដែលបទចម្រៀងនេះ មានការដឹកនាំផលិតដោយលោក រ៉េត ដែលឆ្នើមខាងផលិតសាច់រឿងប្រចាំផលិតកម្មថោន។ សាច់រឿងមួយបទនេះ រឹតតែជួយធ្វើអោយបទចម្រៀងល្បី”មាននឹកបងទេអូន” ដែលពេញនិយមតាំងពីចេញផ្លូវការ កាន់តែទទួលបានការចាប់អារម្មណ៍ទ្វេរដង ក្នុងស្រទាប់មហាជននាពេលនេះ។
អ្នកគាំទ្រច្រើនឡើង កាន់តែផ្ដោតការចាប់អារម្មណ៍ បន្ទាប់ពីផលិតកម្មថោន ដាក់បង្ហោះ MV បទល្បី «មាននឹកបងទេអូន» ដែលគេធ្លាប់ស្តាប់យ៉ាងពេញនិយម ក្នុងស្រទាប់មហាជន។ បទចម្រៀងរបស់លោក ត្រូវបានផលិតកម្មថោន យកមកសម្រិតសម្រាំងជាសាច់រឿង មើលហើយជក់ភ្នែក ដោយទើបតែបង្ហោះប៉ុណ្ណោះ ក៏មានអ្នកចូល View របស់ដល់ច្រើនខេភ្លាមៗ។ វត្តមានបទនេះ នៅក្នុងផលិតកម្មធំ ធ្វើអោយម្ចាស់បទ ដែលពោរពេញដោយភាពរីករាយរហូត ស្ទើរគ្រប់សកម្មភាព ជាមួយមិត្តរួមក្រុមរូបនេះ កាន់តែមានមោទនភាព និងឈានដល់គោលដៅ។
ក្រោយពេលចេញ MV ផ្លូវការ បទនេះមានអ្នកទស្សនាច្រើនជាបន្តបន្ទាប់ធ្វើឲ្យ ដែលធ្វើអោយគេមើលឃើញភ្លាមៗ ថាបទនេះមានសន្ទុៈខ្លាំងម្ដងទៀត បន្ទាប់ពីបទនេះ កញ្ជ្រោលស្រទាប់មហាជនយ៉ាងខ្លាំងមកហើយ។ ចង់ដឹងថា MV បទ «មាននឹកបងទេអូន» មានសាច់រឿងបែបណា សូមទស្សនាដូចតទៅ៖
មតិយោបល់