ព្រះសីហនុៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ក្រុមជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ ចូលទៅវាយគំរាមប្លន់យកប្រាក់ នៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស ជាប់របងមន្ទីរសុខាភិបាលខេត្ត ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្នុងនោះក្រុមជនសង្សុយ័បានគំរាម ប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន ២.០០០$(ពីរពាន់ដុល្លារ) រួចក៏រត់គេចខ្លួន ជនជាតិ ចិនមួយក្រុមនេះ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុសឆ្នាំកំណើត០២.០៦.១៩៩០មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន ២.០០០$(ពីរពាន់ដុល្លា) រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស ៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។
ក្រោយមកត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនខាងលើ នេះបានចំនួន ៦នាក់ និងស្វែងរកអត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់