ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ចង់ជៀសវាងសង្គ្រាមជាមួយអ៊ីរ៉ង់

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា មើលទៅអ៊ីរ៉ង់ ដូចជាបានទទួលស្គាល់ ចំពោះការវាយប្រហារ កាលពីចុងសប្តាហ៍មុនទៅលើរោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត តែយ៉ាងណាមិញទង្វើនេះ លោកពិតជាមិនចង់ឲ្យមានសង្គ្រាម ជាមួយអ៊ីរ៉ង់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

ចំពេលដែលលោក ត្រាំ ត្រូវបានអ្នកកាសែតសួរថា តើលោកជឿថាអ៊ីរ៉ង់ គឺជាអ្នកអនុវត្តការវាយប្រហារដែរទេ លោកឆ្លើយទៅវិញថា វាពិតណាស់ថាអ៊ីរ៉ង់ តែលោកកំពុងស្វែងរកមធ្យោបាយ ដើម្បីបញ្ចៀសសង្គ្រាម នៅពេលនេះ។

យ៉ាងណាមិញលោក ត្រាំ មិនបានផ្តល់ភ័ស្តុតាងទេ គ្រាន់តែបាននិយាយថា «យើងដឹងច្រើនរួចទៅហើយ ច្បាស់ណាស់ថា ការវាយប្រហារនេះ មើលទៅភាគរយច្រើន គឺអ៊ីរ៉ង់ តែថាក្រុងវ៉ាស៊ីនតោន នៅតែចង់បានភស្តុតាង បន្ថែមទៀត ដើម្បីមកបញ្ជាក់ឲ្យកាន់តែច្បាស់៕

មតិយោបល់