ព័ត៌មានសិល្បៈ និងកម្សាន្ត

លន់ ដាណេ និយាយអ្វីខ្លះ ក្រោយការសម្ដែងក្នុងបទនេនទុំ និង កាកា KH

ក្នុងដំណើរទៅសម្ដែង នៅប្រទេសអូស្ត្រាលី ដែលកៀកនឹងត្រលប់មកស្រុកវិញ នៅចុងខែតុលានេះ តារាកំប្លែង និងជាតារាសម្ដែង កញ្ញា លន់ ដាណេ មិនត្រឹមតែច្រៀងរាំ ហើយទទួលបានការគាំទ្រ នៅក្នុងទីតាំងដែលនាងបង្ហាញខ្លួន ប៉ុណ្ណោះទេ នាងក៏ធ្វើឲ្យម្នាក់ៗ បើកភ្នែកមើលសម្រស់ក្នុងបទ”ចេញក៏លេង ចូលក៏លេង លេងឲ្យច្បាស់” ដែលជា MV ក្ដៅៗរបស់តារាចម្រៀងលោក នេន ទុំ និង កញ្ញា កាកា KH ធ្វើឲ្យអ្នកលេងហ្វេសប៊ុកកត់សម្គាល់ផងដែរ។

លន់ ដាណេ ថ្លែងថា កញ្ញារំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលកញ្ញាត្រូវបាន ម្ចាស់បទជ្រើសឲ្យសម្ដែងក្នុងបទ”ចេញក៏លេង ចូលក៏លេង លេងឲ្យច្បាស់” ដែលធ្វើឲ្យបានគ្រងឈុតស្បែក ដែលមើលទៅគឺដូចនារីបរទេស។ កញ្ញាថាការសម្ដែងមួយបទនេះ មើលទៅដូចថតលេងៗ ដើម្បីសប្បាយប៉ុណ្ណោះ ប៉ុន្តែសម្រាប់លទ្ធផល គឺមានការគាំទ្រខ្លាំង ដោយសារតែបទចម្រៀងនឹងផ្ទុះ។

នាងកាន់តែសប្បាយចិត្ត ដែលអ្នកទស្សនាបទហ្នឹង ឆាតមកសរសើរថា មើលនាងមិនចង់ស្គាល់ពេលស្លៀកខោស្បែក និងអាវស្បែក ក្នុងពេលសម្ដែង ដែលនាងក៏ចាត់ទុកថា ពិតជាមានអ្នកបានឃើញនាងច្រើន ក្រោយពេលសម្ដែង រួចរាល់។ នាងថា ខ្លួនធ្លាប់តែសម្ដែងកំប្លែង តែពេលមកថត MV ហើយបានថតបទ អ្នកល្បីគែនេន ទុំ និងកាកាអូស្រ្តាលី ទៀត គឺពិតជាសប្បាយចិត្ត ពេលមានអ្នកគាំទ្រច្រើន។

កញ្ញា លន់ ដាណេ បន្តថា នាងនឹងចមកកម្ពុជា នៅថ្ងៃ២២ តុលា ក្នុងឆ្នាំ២០១៩ នេះហើយ ដោយមិនពន្យារពេលទៀតទេ ដោយសារតែនាងមានការងារ ក្នុងស្រុកដែលកុងត្រាហើយ ត្រូវសម្ដែង។ អ្នកនាងក៏គម្រោងសម្ដែង MV បន្តបន្ទាប់ផងដែរ បន្ទាប់ពីបង្ហាញខ្លួន ក្នុងបទនេះ ហើយមើលទៅចំណេញ ការចាប់អារម្មណ៍៕

មតិយោបល់