ព្រះសីហនុៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតរោងចក្រញូស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ សុខ លីណា ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដំណើររឿង៖ មានរថយន្ត ០១គ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA SCOPY ពណ៌ស គ្មានស្លាកលេខ មានទិសដៅស្របគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមច្បាប់៕
មតិយោបល់