ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង ហេង ពិសិដ្ឋ បង្ហាញមុខកូនស្រី ក្រោយបាត់ពីសិល្បៈច្រើនឆ្នាំ

ក្រោយរៀបការ និងសម្រេចចិត្តបាត់មុខពីអាជីពចម្រៀងអស់ច្រើនឆ្នាំ លោក ហេង ពិសិដ្ឋ ត្រូវគេកត់សម្គាល់ថា ឡើងគីឡូខ្លាំង ដោយបាត់ភាពសង្ហារអស់មួយសន្ធឹកខុសពីពេលលោកនៅជាតារាចម្រៀង Original Song។ ការបង្ហាញខ្លួន ជាមួយភរិយា កាលពីយប់ថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ ក្នុងពិធីខួបកូនប្រុសទី២ របស់អ្នកនាង ពេជ្រ ខេនឌី លោកនៅតែអះអាងថាពិបាកនឹងត្រលប់មកកាន់ពិភពចម្រៀង ស្របពេលដែលលោកក៏ជោគជ័យខ្លាំងក្នុងអាជីវកម្មបើកក្រុមហ៊ុន Agency “E Express” ពិបាកដកឃ្លា។

លោក ហេង ពិសិដ្ឋ បានបណ្ដើរភរិយា ដ៏ស្រស់ស្អាតរបស់លោក អមដោយកូនស្រីវ័យ៧ខែ ឈ្មោះ លីហ្សា បង្ហាញឲ្យឃើញពីសុភមង្គល ក្រោយពេលបាត់មុខ។ យ៉ាងណាមិញ លោកថា មិនបានដាច់ឆ្ងាយពីអ្នកសិល្ប:ទេ ដោយសារតែលោកនៅតែមានសកម្មភាពគ្រប់ការអញ្ជើញរបស់អ្នកសិល្ប: ហើយក្រុមហ៊ុន Agency របស់លោក ក៏រមែងទទួលកម្មវិធីពាក់ព័ន្ធនឹងអ្នកសិល្ប:៕

មតិយោបល់