ព័ត៌មានជាតិ

សង្វេកណាស់! កុមារអាយុ ៨ខែម្នាក់ ក្រឡាប់រទេះចូលទឹក បណ្ដាលឲ្យឈ្លួកស្លាប់

ព្រៃវែង: មានករណីកុមារឈ្លួកទឹកស្លាប់ ស្ថិតភូមិត្រពាំងឈូក ឃុំរចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ៣៥នាទី។

កុមាររងគ្រោះឈ្មោះ ចាន់ សេរីវង់ ភេទប្រុស អាយុ ៨ ខែ។

មូលហេតុ៖ កុមាររងគ្រោះបានជិះរទេះរុញ បណ្តាលឲ្យក្រឡាប់ចូលទឹក ខណ:យាយកំពុងធ្វើកិច្ចការងារផ្ទះ។

បន្ទាប់ពីកើតហេតុ មន្ត្រីជំនាញបានធ្វើកោសល្យ ឃើញថាកុមាររងគ្រោះពិតជាស្លាប់ដោយសាឈ្លួកទឹកប្រាកដមែន និងបានប្រគលសពឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់