ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា និងប្អូនស្រីលើកពានឆ្នើមអាស៊ី

ពិតជាមោទនភាពយ៉ាងខ្លាំង ដែលតារាល្បីល្បាញ កញ្ញា ឌួង ហ្សូរូដា និង ប្អូនស្រី ត្រូវបានគណកម្មការពានឆ្នើមប្រចាំប្រទេសថៃ ជ្រើសជាអ្នកជោគជ័យ ប្រចាំប្រទេសកម្ពុជា ខណៈដែលពួកនាង ទើបតែទទួលពានជាពាណិជ្ជករឆ្នើម ពីរបីទាំងក្នុងស្រុក និង ក្រៅស្រុកកាលពីលើកមុនសោះ។ ពិធីទទួលពាន ក្នុងចំណោម៣៦ប្រទេស ដែលទើបបញ្ចប់ កាលពីថ្ងៃទី ១១-១២-២០១៩ មុននេះ ពិធីការិនី កញ្ញា ឌួង ហ្សូរីដា និង ប្អូនស្រី បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង។

កញ្ញា ឌួង ហ្សូរីដា សរសេរបង្ហោះថា “យេីងខ្ញុំមានឱកាសទទួលបានពានរង្វាន់ កិត្តិយសសារជាថ្មី លើកទី២នៅប្រទេសថៃ ដល់ទៅ៣ពានរង្វាន់ ថែមទៀត សម្រាប់ក្រមហ៊ុន នៅប្រទេសថៃនាម្សិលមិញ។ នេះជាការផ្តល់ពានរង្វាន់ សម្រាប់ប្រទេសក្នុងតំបន់អាសុីអាគ្នេយ៏ សម្រាប់ក្រុមហ៊ុន ដែលមានអាជីវកម្ម ទាក់ទងនិងគ្រឿងសម្អាង សាលាបង្រៀនកែសម្ជស្ស គ្លីនីក ហាងSpa ។ល។ ដែលមានការចូលរួមពីសំណាក់ ម្ចាស់អាជីវកម្មជាច្រើនពីប្រទេស កូរ៉េ ថៃ កម្ពុជា វៀតណាម ស្វិសដេន…។

ពានរង្វាន់ដែលយេីងខ្ញុំទទួលបានមាន 🏆The Best Ceo Of Asian Star Award 2019 សម្រាប់ផលិតផល SSO/SHO ទទួលដោយ Ceo DUONG ZORIDA
🏆The Best Health & Beauty Products Of Asian Award 2019 សម្រាប់ផលិតផល MUDHITA GS-2113 Snail Serum (សេរ៉ូមសាំញុំ) ដោយ Miss.DUONG KOZONA 🏆The Best Health & Beauty Business Of Asian Star Award 2019 សម្រាប់ផលិតផល N27 ដោយ Miss DUONG ZORIMA

💁មានអារម្មណ៍ ថារំភេីប និងមោទនភាព ដែលក្រុមហ៊ុនយេីងខ្ញុំទទួលបានជោគជ័យ បន្ថែមនាពេលនេះ ហេីយសន្យាថា យេីងនឹងបន្តការផលិតបន្ថែម នូវផលិតផលគុណភាពខ្ពស់ ជាច្រេីនទៀតដេីម្បីបំពេញ តម្រូវការរបស់អតិថិជន បន្ថែមទៀត។

🙏ជាចុងក្រោយសូមអរគុណដល់ការជូនពរ និង សម្តែងការអបអរសាទរ របស់អ្នកទាំងអស់គ្នា ហេីយក៏សុំអភ័យទោស ដែលធ្វេីការឆ្លេីតបមិនទាន់អស់🙏
ដោយក្តីគោរព និង ស្រឡាញ់ ឌួង ហ្សូរីដា Ceo MUDHITA Trading Co.LTD”៕

មតិយោបល់