កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង១៥នាទីរសៀល កម្លាំងនគរបាលរបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រលាប្អៀរ ប៉ុស្តិ៍អណ្តូងស្នាយ និងប្រជាការពារ បានចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃ ចំណុចថ្មហាលដំរីពីរ ស្ថិតក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងករណីភ្លើងឆេះនេះ បានបណ្តាលឲ្យឆេះព្រៃអស់ប្រហែល ៣ហិចតា ហើយកម្លាំងនគរបាលបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមចំនួន ២គ្រឿង ដោយប្រើប្រាស់ទឹកអស់ ២រថយន្ត ទើបរលត់។
មូលហេតុ៖ ដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនេះ មកពីការចោលកន្ទុយបារី៕
មតិយោបល់