ខណៈដែលតារាល្បីល្បាញ កញ្ញា ឌួង ហ្សូរីដា និង ប្អូនស្រី លើកពានឆ្នើមអន្តរជាតិឡើងកាហើៗ លោក វីជេ រតនា ដែលជាអតីតពិធីករ My TV ក៏ដឹកដៃភរិយា ទៅលើកពានឆ្នើមនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១១ ធ្នូ ដូចគ្នាផងដែរ ក្នុងចំណោមអ្នកជំនួញឆ្នើមៗ មកពី៣៦ប្រទេស ដែលថៃធ្វើជាម្ចាស់ផ្ទះ ផ្ដល់ពានអោយ។
ថ្លែងតាមសារអេឡិចត្រូនិច ពីប្រទេសថៃ លោក VJ រតនា បញ្ជាក់ថា លោកពិតជាមានអារម្មណ៍ រំភើបយ៉ាងខ្លាំង ដែលភរិយារបស់លោក គឺអ្នកនាង
លឹម លីសា ម្ចាស់ក្រុមហ៊ុន ZZana Cosmictic Co.,LTD ទទួលបានពានឆ្នើម ជាលើកទី១ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ធំ ដែលមានរហូតដល់៣៦ប្រទេសចូលរួម។ លោកថា ភរិយារបស់លោក ទទួលបាន ពានរង្វាន់ THE BEST OF ASAIN STAR AWARERS នៅទីក្រុងបាងកក ប្រទេសថៃ ដែលជាកម្មវិធីប្រគល់ពាន the Best Healthy and Beauty products ដល់អ្នកឆ្នើមទាំង 36 ប្រទេសមកពីតំបន់អាស៊ី និងពិភពលោក។
លោកថា នេះជាជោគជ័យមួយ ដែលលោក និង ភរិយា ខិតខំប្រឹងរយ:ពេលជាង២ ឆ្នាំ ចាប់តាំងពីបាននាំចូលផ្ដាច់មុខផលិតផលក្រៅប្រទេស មកចរាចរណ៍ទីផ្សារ។ លោកថា នេះក្ដីរំពឹង ដែលលោក និង ភរិយា ទន្ទឹងចាំ។ ជាមួយនឹងអារម្មណ៍ សប្បាយចិត្ត លោកថា ក្រោយបញ្ចប់ការទទួលពាន លោក និងភរិយា មិនទាន់ត្រលប់មកស្រុក ភ្លាមៗនោះទេ ដោយលោក និង ភរិយា នឹងបន្តដំណើរកម្សាន្ តនៅក្នុងប្រទេសថៃខ្លះៗ និង ពិភាក្សាពីរឿងផលិតផល ជាមួយអ្នកឯកទេសថៃផង៕
មតិយោបល់