ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកស្រី សរ កេសារ៉ា ប្រកាសផលិតរឿងថ្មី ក្រោយបញ្ចប់មហោស្រពភាពយន្ត ក្នុងស្រុក

នៅក្នុងមហោស្រភាពយន្តជាតិឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នៃ២០១៩ គេឃើញភាពយន្តចំនួន១៨ ត្រូវបានជម្រើសឲ្យចូលរួមប្រកួតប្រជែង។ ជាមួយនឹងការដាក់ភាពយន្តរឿង “រ៉ូហ្សា5″ ចូលប្រកួតប្រជែង អ្នកស្រីបញ្ជាក់ថា ផលិតកម្មអ្នកស្រី នឹងចេញថតរឿងថ្មីឆាប់ៗ ក្រោយស្ងាត់មិនផលិតអស់យ៉ាងយូរ។

អ្នកស្រី សរ កេសារ៉ា បញ្ជាក់ថា បើទោះជាមួយរយៈមុនអ្នកស្រី មិនចេញផលិតភាពយន្ត តែមិនមែនមានន័យថា អ្នកស្រីបោះបង់នោះទេ ពោលគឺដោយសារតែអ្នកស្រីរវល់ និងមិនទាន់រកឃើញសាច់ ដែលស័ក្តសមប៉ុណ្ណោះ។ ភាពយន្តថ្មីនេះ គឺអ្នកស្រីនឹងដាក់ឈ្មោះថា”ផ្កាអង្គារ៍បុស្ស” ដែលដកស្រង់ពីជីវិតពិតៗយកមកបង្ហាញ ដោយអ្នកស្រីរំពឹង
ថានឹងជោគជ័យ។

ពាក់ព័ន្ធនឹងការចូលរួមប្រកួត អ្នកស្រីថាមិនមែនដើម្បីចង់បានពានរង្វាន់ ឬ រំពឹងឈ្នះតំណែងជាភាពយន្តឆ្នើមនោះទេ ដោយសារតែអ្នកស្រីយល់ថា ស្ដង់ដាក្នុងការផលិតរឿង “រ៉ូហ្សា៥” អ្នកស្រីនៅទទួលស្គាល់ថា មិនទាន់មានស្ដង់ដារគ្រប់គ្រាន់នៅឡើយ។ អ្នកស្រីថា ការចូលរួមនេះ គ្រាន់តែចង់ឲ្យមហោស្រពភាពយន្តជាតិ មានភាពយន្តចម្រុះ និងកាន់តែមានច្រើនរឿងចូលរួមប៉ុណ្ណោះ។ យ៉ាងណាមិញអ្នកស្រីថា ភាពយន្តដែលអ្នកស្រីចូលរួមប្រកួតបើខ្វះស្ដង់ដារ និងមិនមានសាច់រឿងទទួលយកបាន ក៏នឹងមិនត្រូវបានជាប់ក្នុងចំណោម១៨រឿងមកកាន់មហោស្រពភាពយន្តនេះផងដែរ។

អ្នកស្រីប្រកាសថា ភាពយន្តរឿង “ផ្កាអង្គាបុស្ស” ក្រៅពីដាក់បញ្ចាំងក្នុងស្រុក ក៏នឹងយកទៅកាន់មហោស្រពភាពយន្តអន្តរជាតិនៅអាមេរិក និងប្រទេសផ្សេងៗផងដែរ។ អ្នកស្រីទទូចឲ្យមានការគាំទ្រភាពយន្តខ្មែរ និង ថា មិនដកថយជំហរឈប់ផលិតភាពយន្តនោះទេ បើទោះជាការផលិតភាពយន្ត នាពេលបច្ចុប្បន្ន គឺពិបាកចំណេញ៕

មតិយោបល់