ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកូនកាត់អាឡឺម៉ង់ ម៉ៃយ៉ា ក្លាយជា Brand Ambassador បើកឆាកដើមឆ្នាំ

បន្ទាប់ពីបានសាងឈ្មោះល្បីល្បាញ ពិធីការិនីស្រស់សោភា កញ្ញា ម៉ៃយ៉ា ដែលមានឈ្មោះពិតថា ខាហ្គឺ ម៉ៃយ៉ា ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នកតំណាងផលិតផល ឬ Brand Ambassador ផលិតផលសាប៊ូកក់សក់មួយ គួរអោយចាប់អារម្មណ៍។ ពិធីចុះហត្ថលេខាទទួលស្គាល់នាង ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២០ មុននេះ។

តារាសម្ដែង ម៉ៃយ៉ា បានថ្លែងឲ្យដឹងថា នាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានធ្វើជាអ្នកតំណាងផលិតផលសាប៊ូកក់សក់ ម៉ាកកូឡាទីន ដែលជាផលិតផលនាំចូល មកពីប្រទេសអ៊ីតាលី តាមរយៈក្រុមហ៊ុន TRE។ នាងថាជាការពិតសុខភាព និងសម្រស់ គឺជាអ្វីដែលស្ត្រីគ្រប់រូបត្រូវការ ហើយនាងគឺជាមនុស្សស្រឡាញ់សក់បំផុត ស្របពេលដែលផលិតផលនេះ ក៏ល្បី និងមានការទទួលស្គាល់ជាយូរមកហើយផង ទើបនាងសប្បាយចិត្តក្នុងការប្រកាសខ្លួន ជាអ្នកផ្សព្វផ្សាយពេញរយៈពេលមួយឆ្នាំ ដោយនាងនឹងមិនអាចផ្សព្វផ្សាយផលិតផលសាប៊ូកក់ សក់ប្រភេទផ្សេងទាំងអស់ ក្នុងរយៈពេលកុងត្រានេះ។

ម៉ៃយ៉ា និយាយថា «នេះក៏ជាបទពិសោធន៍ដ៏ពិសេសមួយ សំរាប់រូប ខ្ញុំផ្ទាល់ ដែលខ្ញុំមានឱកាសមកចែករំលែក ពីបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់ និងលទ្ធផលដែល ខ្ញុំទទួលបាន តាំងពីមុន និង ក្រោយពេលដែលខ្ញុំទទួលបានការងារ ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់សាប៊ូ កូឡាទីន»។

អ្នកស្រី តែ ស៊ូអេង អគ្គនាយិការក្រុមហ៊ុន ធីអអ៊ី បានថ្លែងថា មូលហេតុដែលអ្នកស្រីជ្រើសរើសកញ្ញា ម៉ៃយ៉ា ធ្វើជាអ្នកតំណាង គឺដោយសារតែអ្នកស្រីមើលឃើញពីសមត្ថភាព គួបផ្សំជាមួយនឹងសម្រស់ដ៏ស្រស់របស់នាង ពោលគឺស័ក្តិសមជាមួយនឹងផលិតផលសាប៊ូកក់សក់នេះតែម្ដង។ សមិទ្ធផលដ៏អស្ចារ្យលើសពីការរំពឹង ទុករបស់នាង គឺបានកើតឡើង ដោយសារតែនាង បានធ្វើការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់បំផុត មុននឹងសម្រេចចិត្តនាំចូលផ្តាច់មុខនូវផលិតផលកក់ និងព្យាបាលគ្រប់បញ្ហាស្បែកក្បាល និងសរសៃសក់ ដែលជារូបមន្តឥតខ្ចោះ៕

មតិយោបល់