ព័ត៌មានជាតិ

ផ្ទុះអាគុយសូឡា បណ្ដាលឲ្យឆេះផ្ទះសម្បទានិក នៅស្រុកចិត្របុរី

ក្រចេះ: នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចដីសម្បទានសង្គមកិច្ច ភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី មានករណីឆេះផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសីជញ្ជាំងក្ដារទំហំ ៧.៥ម×៨ម។

ម្ចាស់ផ្ទះឈ្មោះ ញៀប ថេត អាយុ ៦២ ឆ្នាំ មានប្រពន្ធឈ្មោះ តិល ខុន អាយុ ៥៤ ឆ្នាំ ជាសម្បទានិក។

មូលហេតុ៖ បណ្តាលមកពីផ្ទុះអាគុយសូឡា ធ្វើឲ្យឆ្លងចរន្តអគ្គិសនី។

សម្ភារ:ខូចខាត៖ ផ្ទះមួយខ្នងទាំងស្រុង ព្រមទាំសម្ភារ:ប្រើបាស់ជាច្រើនផ្សេងទៀត។

ក្នុងករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ៕

មតិយោបល់