ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់លោតពីលើយន្តហោះ កម្ពស់ជិត៨ពាន់ម៉ែត្រ មិនប្រើឆ័ត្រយោង

អាមេរិកៈ អ្នកលោតឆ័ត្រយោងម្នាក់បានលោតចុះពីលើយន្តហោះដែលកំពុងបើកបរក្នុងកម្ពស់
៧.៦២០ម៉ែត្រដោយមិនប្រើ ឆ័ត្រយោង ឬ អាវស្លាប មកលើសំណាញ់ត្រងមួយនៅលើលផែនដី។

លោក Luke Aikins អាយុ ៤៩ឆ្នាំ គឺជាវរជនលោតឆ័ត្រយោងពីលើអាកាសម្នាក់របស់ពិភពលោក បានលោតពីកម្ពស់ ៧.៦២០ ម៉ែត្រចូលទៅក្នុងសំណាញ់មួយទំហំប៉ុនតារាងបាល់ទាត់ ហើយសកម្មភាពលោតត្រូវបានថតផ្សាយផ្ទាល់តាមកម្មវិធី “Haven Sent” រយៈមួយម៉ោងរបស់ទូរទស្សន៍ Fox កាលពីថ្ងៃសៅរ៍។
លោក បាននិយាយថា វាជាគំនិតដ៏ឆ្កួតលីលាមួយក្នុងការលោតចុះពីយន្តហោះ កំពង់បើកបរ ចុះមកដីដោយមិនប្រើឆ័ត្រយោង ប៉ុន្តែវាជាជំនាញរបស់លោកទៅហើយ។ លោកចេះលោតឆ័ត្រយោងតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។ លោកបានលោតឆ័ត្រយោង ១៨,០០០ដង ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនដែលប្រើឆ័ត្រយោង ឬសម្លៀកបំពាក់ស្លាប់ទេ ។

គាត់បានលោតចុះមកក្រោមក្នុងល្បឿនប្រហែល២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រពន្ធរបស់ លោក Luke នាង Monica ដែលមានកូនប្រុសអាយុ ៤ឆ្នាំម្នាក់ឈ្មោះ Logan បាននិយាយថា « អ្នកពិតជាមិនជឿទៅលើបុរសទាំងនេះទេ ពួកគេចង់លោតចុះដោយមិនប្រើឆ័ត្រយោង មិនប្រើខោអាវស្លាប គឺលោតមកដោយខ្លួនទទេរតែម្តង»៕
សូមជម្រាបថា លោក Luke ធ្លាប់ត្រូវបានក្រុម ហូលីវ៉ូដ អញ្ចើញឲ្យចូលរួមក្នុងការថតខ្សែភាពយន្តដោយលោតពីលើយន្តហោះដោយមិនប្រើឆ័ត្រយោង និងបានត្រៀមខ្លួនរួចរាល់ក្នុងចូលរួមក្នុងបំបែកឯតទគ្គកម្មផងដែរ៕

36A76DF100000578-0-image-a-16_146971406327836A76DFF00000578-0-image-a-18_146971437658936A765F800000578-0-image-a-17_146971415379836A766A200000578-3712834-image-a-21_146971559764136A766A700000578-3712834-image-a-20_1469715483018

មតិយោបល់