ព័ត៌មានសុខភាព

បើមិនចង់ឲ្យដុះក្បាលពោះ គួរជៀសវាងអាហារ៥ប្រភេទ

តើអ្នកចង់រក្សាក្បាលពោះឲ្យនៅរាបស្មើទេ? មានវិធីជាច្រើនដើម្បីដុតបំផ្លាញ់ជាតិខ្លាញ់នៅជុំវិញចង្កេះរបស់អ្នក ក្នុងនោះ​ការទទួលទាន​ទឹកក៏​ជាវិធីដ៏ល្អមួយដែរ។

ទោះជាយ៉ាងណា ការទទួលទានរបបអាហារគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រកក្បាលពោះ។ ប៉ុន្តែប្រសិនបើ​អ្នក​ចេះតែ​បរិភោគ​ទៅតាមចិត្តនឹងឃើញ អ្នកនឹងក្លាយទៅជាមនុស្សដែលមានក្បាលពោះធំជាមិនខាន។ ដូច្នោះហើយ អ្នកគួរតែជៀសវាងអាហារមួយចំនួនដូចខាងក្រោម៖


១. និយាយថាលាហើយចំពោះទឹកដោះគោ

បើទោះជាទឹកដោះគោ គឺជាភេសជ្ជៈដែលមានប្រយោជន៍សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកគួរតែជៀសវាងដើម្បីរក្សាឲ្យក្បាលពោះនៅរាបស្មើ។ នេះជាការទប់ស្កាត់បញ្ហាដុះពោះ និងជាតិខ្លាញ់សម្រាប់អ្នកដែលគ្មានពេល។

២. និយាយថាទេចំពោះ កាហ្វេ ស្ករ គ្រឿងស្រវឹង និងអាហារកែច្នៃ
អ្នកគួរតែជៀសវាងការទទួលទានគ្រឿងស្រវឹង, កាហ្វេ ដើម្បីកទប់ស្កាត់កុំឲ្យមានជាតិខ្លាញ់ផ្ទុកនៅលើក្បាលពោះ។ ចំពោះអាហារកែច្នៃ អាចសម្បូរទៅដោយជាតិខ្លាញ់ដែលធ្វើឲ្យអ្នកឆាប់ធាត់ដុះពោះដែរ។ លើពីនេះទៅទៀត ស្ករចម្រាញ់ គឺជាឧបសគ្គដ៏ធំក្នុងដំណើរការដុតបំផ្លាញ់ជាតិខ្លាញ់។ ដូច្នេះ អ្នកគួរតែជៀសវាងរបបអាហារទាំងនេះជាប្រចាំថ្ងៃ។

៣. កាត់បន្ថយការប្រើអំបិល
រាល់ថ្ងៃយើងតែងតែប្រើអំបិលដើម្បីបង្កើនរសជាតិដល់អាហារ។ ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានច្រើនហួសប្រមាណ អាចឃាត់ជាតិទឹកនៅក្នុងរាងកាយ? ដូច្នេះ អ្នកមិនត្រូវប្រើអំបិលច្រើនពេកនៅក្នុងអាហារនោះទេ។

៤. នៅឲ្យឆ្ងាយពីអាហារហិរ
ការទទួលទានអាហារហិរ នាំឲ្យមានបញ្ហាដល់ការរំលាយអាហារ និងធ្វើឲ្យកកុញជាតិខ្លាញ់នៅក្បែរក្រពះ។ ដូច្នេះអ្នកមិនគួរបរិភោគអាហារដែលហិរញឹកញាប់ពេកទេ។

៥. កាត់បន្ថយកាបូអ៊ីដ្រាត

កាបូអ៊ីដ្រាត ធ្វើឲ្យប៉ះពាល់ដល់ដំណើរការដុតបំផ្លាញ់ជាតិខ្លាញ់នៅក្នុងក្បាលពោះ។ អ្នកគួរតែជៀសវាង Pasta, នំប៉័ង និងអាហារផ្អែម។ សម្រាប់អាហារដែលអ្នកបរិភោគ គួរតែសម្បូរប្រូតេអ៊ីនប្រសើរជាង៕

lost fat

មតិយោបល់