ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតបេក្ខនារី Next Top Model អាម៉េរិក ត្រូវបានបាញ់ដោយជនមិនស្គាល់មុខ

អតីតបេក្ខនារីប្រលងកម្មវិធី Next Top Model អាម៉េរិក ម្នាក់ត្រូវបានបាញ់នៅក្នុងហេតុការណ៍បាញ់រះ ដោយជនមិនស្គាល់មុខម្នាក់បានបាញ់រះ នៅម្ដុំផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុងហូស្តុន នាងមានឈ្មោះថា Brandy Rusher ជានារីម្នាក់ដែលរងរបួសក្នុងចំណោមបាញ់រះបុរស ៤នាក់ ហើយមានបុរស២ បានស្លាប់។ នេះដោយយោងតាមគេហទំព័រ TMZ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ ។

នារីរងរបួស Brandy Rusher មានអាយុ ៣២ឆ្នាំ ជាបេក្ខនារីប្រលងកម្មវិធី Next Top Model អាម៉េរិក រដូវកាលទី ៤ ដែលស្ថិតនៅក្នុងហេតុការណ៍នេះ ហើយមន្រ្ដីប៉ូលិសបានបញ្ជាក់ថា ” ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃអាទិត្យ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច មានជនមិនស្គាល់មុខម្នាក់បានទាញកាំភ្លើងស្វ័យប្រវត្តិ បាញ់រះចំពោះបុរស៤នាក់ ភ្លាមៗនេះមានបុរសម្នាក់ ត្រូវគ្រាប់កាំភ្លើងចំនួនពី ១៥ ទៅ ១៨ គ្រាប់ ហើយបុរសម្នាក់ទៀតបានស្លាប់ ខណ:ដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ” ៕

មតិយោបល់