មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីកញ្ញា វណ្ណា វត្តី តារាចម្រៀង ចេញបទចម្រៀងក្រោមចំណងជើងថា “បាត់ដំបងស្រុកកំណើតខ្ញុំ”។ អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺនាងបានទម្លាយពីអាថ៌កំបាំង ដែលនាំអោយនាងសម្រេចចិត្តចេញបទចម្រៀងមួយនេះ។
កញ្ញា វណ្ណា វត្តី បានអោយដឹងថា នាងមានស្រុកកំណើត ចេញពីខេត្តបាត់ដំបង ជាទីតាំងស្រឡាញ់បំផុត រវាងនាងនិងក្រុមគ្រួសារ។ យ៉ាងណា ព្រោះតែកម្រិតជីវភាពរស់នៅ ទើបត្រូវបានចាកចេញពីដីកំណើត មករស់នៅរកស៊ីតស៊ូ នៅទីក្រុងសុីវិល័យ។ ព្រោះតែអារម្មណ៏ដល់នឹក ដីចាស់ ទើបខំសរសេរ ប៉ារ៉ូលថ្មី តាំងពីអាយុ៩ឆ្នាំ។ ទើបយកលំនាំបទលោក សុិន សុីសាមុត មកច្រៀងដោយសារ ស្រឡាញ់ ។ ប្រសិនបើខុសឆ្គងម្តេចម្តា សូមអធ្យាស្រ័យ ទុកជាមុនផង។
គួរបញ្ជាក់ថា កញ្ញា វណ្ណា វត្តី ក្រៅពីចេះច្រៀង នាងក៏ជាតារាសម្តែង មានសមត្ថភាពគួរសម។ ព្រោះតែស្រឡាញ់សិល្បៈ នាងតែងចំណាយ ប្រាក់ផ្ទួលខ្លួន យកទៅផលិតចម្រៀង ចេញលើបណ្តាយសង្គម។ ស្រីស្រស់រូបនេះ ក៏លេចធ្លោក្នុងការតុបតែងកាយ ខើចលើខើចក្រោយ រហូតជាប់ឈ្មោះ ជាតារាសិចសុីម្នាក់ដែរ៕
https://www.youtube.com/watch?v=yQOq1QbFwjo&feature=share








មតិយោបល់