ព័ត៌មានជាតិ

បើកក្នុងល្បឿនលឿន និងធ្វេសប្រហែស បណ្តាលឲ្យស្លាប់ប្រជាការពារភូមិម្នាក់ នៅស្រុកវ៉ារិន

សៀមរាប: កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង នៅចំនុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបផ្លូវជាតិលេខ ៦៧b។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7549 ប្រភេទដឹកទំនិញ បើកបរដោយឈ្មោះ ជាន កូលាប អាស័យដ្ឋានបច្ចុប្បន្ន ភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប (បើកបរពីជើងទៅត្បូង) និងម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1T-3350 បើកបរដោយឈ្មោះ ព្រឿន ឡង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកសិករ និងត្រូវជាប្រជាការពារភូមិដៃអាវ អាស័យដ្ឋាបច្ចុប្បន្ន ភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បើកបរពីត្បូងទៅជើង(ស្លាប់) ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានចុះវាស់វែង និងដកហូតវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍ស្រែណូយ ហើយកំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់