ធ្មេចបើកៗ តារាចម្រៀងល្បីល្បាញអ្នកនាង ឆ័យលី ដាឡែន មានវ័យ៤០ឆ្នាំឆ្នាំថ្មីនេះហើយ ដោយអ្នកនាងប្រារព្ធខួបឆ្លងចូលវ័យ៤០ឆ្នាំ របស់ខ្លួនយ៉ាងអធឹកអធម កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ នៅក្នុងពិធីនោះ អ្នកនាងក៏ប្រកាសជំហរ ក្រោយពេលក្លាយជាស្ត្រីមេម៉ាយផងដែរ។
អ្នកនាង ឆ័យលី ដាឡែន និយាយថា អ្នកនាងធ្វើខួបធំនៅក្នុងឆ្នាំនេះ ទី១ដោយសារតែអ្នកនាងឈានចូលគត់ឆ្នាំ ដែលអ្នកនាងត្រូវតែសូត្រមន្ត លើករាសីអោយបានហេងហេង និងទី២ ដើម្បីប្រកាសជាថ្មីថា អ្នកនាងទំនេរបេះដូង លែងមានពាក់ព័ន្ធស្វាមីក្រោយលែងគ្នា។ អ្នកនាងថាខ្លួនរំភើប និងសប្បាយចិត្ត ដែលមិត្តសិល្បករទាំងចាស់ទាំងថ្មី សុទ្ធតែមកចូលរួម ដោយភ្ញៀវភាគច្រើន នៅសប្បាយក្នុងពិធី ដល់ជិតម៉ោង១២យប់ ធ្វើអោយពិធីទាំងមូលគគ្រឹកគគ្រេង។ ជាមួយគ្នានោះ អ្នកនាងក៏ប្រកាសផងដែរថា អ្នកនាងលែងមានអារម្មណ៍ឯកោ ដូចពេលលែងលះស្វាមីភ្លាមៗ ទៀតហើយ បន្ទាប់ពីប្រើជីវិតនៅលីវម្ដងទៀតប្រមាណជាមួយឆ្នាំចុងក្រោយ។
អ្នកនាង ឆ័យលី ដាឡែន បញ្ជាក់ថា អ្នកនាងនឹងនៅតែទទួលយកគូស្រករថ្មី ដោយមិនមានជំហរឈប់មានគូនោះទេ បើទោះជាអ្នកនាង ទើបតែមានវិប្បដិសារីបែកស្វាមីវ័យក្មេងកម្សត់កម្រមុននេះ។ ប៉ុន្តែបុរសដែលអ្នកនាងជ្រើសយក ក៏ត្រូវតែជាបុរសចាស់ចិត្តចាស់គំនិត និងមិនមែនជាអ្នកសិល្បៈដូចមុននោះផង។ ខាងក្រោមនេះ ជាទិដ្ឋភាព នៃពិធីខួបកំណើត ដែលអ្នកនាង បានធ្វើកាលពីថ្ងៃទី១៧ កុម្ភៈ មុននេះ៖
មតិយោបល់