ព័ត៌មានសិល្បៈ និងកម្សាន្ត

មើល!!! ពិធរករថៃ ៣ នាក់ចំហមាត់ មើល Angelina Jolie ហែកអាពីងនៅ កម្ពុជា

នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ប្រទេសថៃ ” តឺនម៉ាឃុយ ” ឬ “ក្រោកមកពិភាក្សា ” ពិធីករ ៣ នាក់បានចំហមាត់ ខណ:ដែលពិភាក្សាព័ត៌មានអំពី វត្តមានអ្នកនាង Angelina Jolie ទទួលទានអាហារ ជាប្រភេទសត្វល្អិត ដែលអ្នកនាង កំពុងបង្រៀនកូនៗ និង ភ្នាក់ងារសារព័តមាន BBC ពីបៀបញ៉ាំសត្វអាពីង ដែលអាហារប្រភេទនេះ ប្រជាជន កម្ពុជា ចូលចិត្តជាទីបំផុត ។

ពិធីករថៃ បានពោលសរសើរប្រទេសកម្ពុជា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ តារាហូលីវូត នឹងបានធ្វើឲ្យតារាហូលីវូត អ្នកនាង Angelina Jolie ទទួលបាននូវក្ដីស្រលាញ់យ៉ាងកក់ក្ដៅ ។ ទន្ទឹមនឹងនោះ ពិធិករបានពោលទៀតថា Angelina Jolie បានធ្វើឲ្យពិភពលោកកក្រើក នឹងស្គាល់ប្រទេស កម្ពុជា កាន់តែខ្លាំងឡើង នេះពិតជាមានមោទកភាពខ្លាំងណាស់ ៕

ចង់ដឹងកាន់តែជាក់ច្បាស់ ទស្សនាវិដេអូ ខាងក្រោមនេះ ៖

មតិយោបល់